បិទផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានខូវីដ-19 ជាង100នាក់

ដោយៈ សៅ នៅ

បន្ទាយមានជ័យ៖  រដ្ឋបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី18  ខែសីហា  ឆ្នាំ2021នេះ  បានបន្តចុះបិទជាបណ្ដោះអាសន្ន  ផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់  ទឹកថ្លាក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានខូវីដ-19 ចំនួន126នាក់។

អាជ្ញាធរក្រុងសិរីសោភ័ណបានឲ្យដឹងថា ការចុះបិទ ផ្សារទឹកថ្លាជាបណ្តោះអាសន្ន បានអញ្ជើញបងប្អូនអាជីវករដើម្បីយកសំណាកតេស្តរហ័សរកកូវីដ-19  ចំនួនចំនួន505នាក់  ធ្វើតេស្តរហ័ស លទ្ធផល រកឃើញវិជ្ជមាន126នាក់។ អាជ្ញាធរបញ្ជាក់ថា បើសិនជាមានអាជីវករណា ធ្វើការគេចវេស មិនព្រមមកយកសំណាកពិនិត្យរកមេរោគខូវីដ-19 នោះទេ និងឈប់ឲ្យលក់នៅក្នុងផ្សារនោះទៀតហើយ ក្រោយពីបើកផ្សារឡើងវិញ។

គួរបញ្ជាក់ដែរថា៖ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលក្រុងសិរីសោភ័ណ បានចុះបិទផ្សារនៅក្នុងក្រុងសិរីសោភ័ណ ក្រោយពីមានអាជីវករផ្សាររកឃើញវិជ្ជមាន។ រហូតមកទល់ពេលនេះ  រដ្ឋបាលក្រុង បានបិទផ្សារចំនួន៥ រួមមាន 1-ផ្សារអូរអំបិល, 2-ផ្សារ ហ៊ុយឡេង 3-ផ្សារចំការគរ  (ហៅ ផ្សារថ្មី ),  4-ផ្សារ  សិរីសោភ័ណ  និងទី5 -ផ្សារ  ទឹកថ្លា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *