រោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកឆែប ត្រូវបានព្រះរាជអាជ្ញារងខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះបង្រ្កាប ដកហូតឈើបាន ៦ម៉ែត្រគូប

ព្រះវិហារៈទីតាំងសិប្បកម្មកែឆ្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅកណ្តាលទីរួមស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបានដកហូតដកហូតវត្ថុតាងឈើចំនួន ៦ម៉ែត្រគូប និងសម្ភារកែឆ្នៃជាច្រើនទៀត។

លោក វុធ សាវី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងជំនាញ និងកម្លាំងអាវុធហត្ថ ចុះបង្រ្កាបទីតាំងសិប្បកម្មកែឆ្នៃឈើមួយកន្លែងស្ថិតនៅកណ្តាលទីរួមស្រុកឆែប ដោយដកហូតវត្ថុតាងឈើចំនួន៦ម៉ែត្រគូប និងសម្ភារជាច្រើនទៀត ចំណែកម្ចាស់ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។លោកព្រះរាជអាជ្ញារងបានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ដែលលោកដឹកនាំបង្រ្កាបនេះ គឺអាជ្ញាធរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ជាច្រើនដងមកហើយ តែមិនព្រមស្តាប់សោះផ្ទុយទៅវិញគាត់នៅតែប្រព្រឹត្តដដែល។ លោក វុធ សាវី បានប្តេជ្ញាចិត្តថា ត្រូវតែបង្រ្កាបរាល់សិប្បកម្មកែឆ្នៃឈើដែលបើកគ្មានច្បាប់អនុញ្ញាត ដើម្បីរួមចំណែកការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ៕

មជ្ឈដ្ឋានមួយចំនួនបានកោតសសើរទៅដល់ប្រព័ន្ធផ្លូវច្បាប់ដែលមានចំណាត់ការទៅលើក្រុមរកស៊ីបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាត្តិនេះផងដែរ៕(សហការី)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *