ពោធិសាត់: អភិបាលខេត្តពោធិ៍សាត់បានចុះពិនិត្យនិងអន្តរាគមន៍ជួយបូមទឹកសង្គ្រោះបន្ទាន់ស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួននៅក្រុងពោធិ៍សាត់និងស្រុកបាកានគ្រាដែលកុំពង់ជួបការខ្វះខាតនៅតាមតំបនើមួយចំនួន ។
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផល និងអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដែលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ និងជួបបញ្ហាខ្វះខាត នៅតំបន់មួយចំនួន ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ដែលធ្វើឡើងនៅថ្ងៃទី១៨មករា២០២១ម្សិលមិញនេះផងដែរ ។
នៅក្នុងការចុះជួបជាមួយប្រជាពលរដ្ឋនៅតំបន់មួយចំនួនអភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានធ្វើការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តខិតខំបង្កបង្កើនផល និងថែទាំដំណាំស្រូវប្រាំង ដែលកំពុងតែឱ្យផលបានល្អប្រសើរ ។ ឯកឧុត្តបានបញ្ជាក់ថាបន្ទាប់ពីជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ រយៈពេលកន្លងមក បានវាយប្រហារ ក្រុង-ស្រុកចំនួន៦ នៃខេត្តពោធិ៍សាត់ បណ្តាលឱ្យរងការខូចខាតផ្ទៃដីស្រូវ ចំនួន២០,៤១២ហិកតា ក្នុងនោះយើងបានស្តារឡើងវិញ និងធ្វើលើកទី២ សរុបរួមចំនួន៣៣,៥៤០ហិកតា ដែលពូជស្រូវទាំងអស់នោះ បានមកតាមរយៈគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមក៏បានធ្វើការជំរុញដល់មន្ទីរជំនាញ បន្តសហការ ផ្តល់បច្ចេកទេស ក៏ដូចអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករ រហូតដល់ការប្រមូលផលបានចប់សព្វគ្រប់ និងបន្តជំរុញការងារបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដល់ប្រជាកសិករដើម្បីធ្វើការដោះស្រាយជីវភាពបានល្អប្រសើរផងដែរ ។ នៅក្នុងឱកាសនោះផងដែរ អភិបាលខេត្តពោធិ៍សាត់ ក៏បានឡើងបញ្ជាគ្រឿងចក្រ ចូលរួមធ្វើការច្រូតកាត់ស្រូវ ជូនប្រជាកសិករ ក្នុងឃុំខ្នារទទឹង ស្រុកបាកានផងដែរ៕ ដោយ សុក្ខារិន