បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកកម្មវិធី ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ -១៩ ដូសទី៣ជូនយោធិននិងគ្រួសារ ជាងមួយពាន់នាក់

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី៤ នៅព្រឹកថ្ងៃទី ១១ ខែ  សីហា  ឆ្នាំ ២០២១ បានបើកកម្មវិធី ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ -១៩ ដូសទី ៣  ដែលជាដូសជំរុញប្រភេទ Astra Zeneca  ជូនយោធិននិង គ្រួសារ (១+១) ជាងមួយពាន់នាក់នៅទីបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឲ្យយោធិននិងគ្រួសារទាំង អស់ នៅក្នុងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទី បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគ កូវីដ -១៩  ដូសទី៣ ដែលជាដូសជំរុញ ប្រភេទ Astra Zeneca  សម្រាប់ចាក់ជូនកងទ័ពនិងគ្រួសារដើម្បីការពារអាយុជីវិត ទប់ស្កាត់ការ ឆ្លងមេរោគ កូវីដ -១៩ ដែលកំពុងឆ្លងរីករាលដាលជាសកលពិសេសនៅ ខេត្តកំពង់ធំដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភនៅថ្ងៃ នេះ។

ឧត្តមសេនីយ៍ ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធិនគ្រប់ រូប  និងក្រុមគ្រួសារទាំងអស់ទោះបីជាយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងទាំងបីដូសរួចហើយ ក្តីត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ចនិងអនុវត្តន៍ ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសបំផុតការអនុវត្តន៍នូវវិធានការ បីការពារ និងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ទើបយើងជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវដែលកំពុងឆ្លងចូល ក្នុងសហគមន៍នៅក្នុងខេត្តកំពង់ធំយើងពិសេសមេរោគ កូវីដ -១៩ បំប្លែងថ្មីប្រភេទ(ដែលតា )ដែលឆ្លងលឿន រហ័សនិងមានហានិភ័យ ខ្ពស់ដល់អាយុជីវិតរបស់យើង  ។

បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ -១៩ ដូសទី៣ ដែលជាដូសជំរុញរួចមក យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ និងក្រុមគ្រួសារមានសេចក្ដី រំភើបរីករាយយ៉ាងខ្លាំង ដែល បានការពារអាយុជីវិតរួចផុតពីជំងឺ -១៩ និងសូមគោរពជូនពរសម្តេច តេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រម ទាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *