លោកយាយវ័យ ១០០ឆ្នាំ ១រូប រស់នៅក្នុងក្រុងកំពង់ចាម ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន

កំពង់ចាម :  លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម  និងលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកយាយ វ័យ ១០០ឆ្នាំ  ១រូប រស់នៅក្នុងក្រុងកំពង់ចាម ដែលលោកយាយបានស្ម័គ្រចិត្តអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១  ។

គួរ បញ្ជាក់ ថា  លោកយាយ ដែល ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ មាន ឈ្មោះ  គីម សុកុន អាយុ១០០ ឆ្នាំ រស់នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកយាយ នាពេលនោះរួមមាន÷ថវិកាចំនួន ៣លានរៀល .មី ១០ កេស .ត្រីខ ០១កេសធំ .ទឹកសុទ្ធ ០២កេស .អង្ករ ០៤បេ .ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *