កសិករដាំបន្លែលើផ្ទៃដីមួយហិកតាទទួលបានប្រាក់ចំណូល ១ ឆ្នាំ ជាង ២០ លាន រៀល

ព្រះវិហារៈ ពលរដ្ឋ រស់នៅ ភូមិ ពោធិ ទៀប ឃុំ ម្លូរ ព្រៃ មួយ ស្រុក ឆែប ខេត្តព្រះវិហារ បានឱ្យដឹង លទ្ធផល ដែល ទទួលបាន បន្ទាប់ពី ពួកគាត់ កែប្រែ ផ្ទៃដី ដែលមាន ទំហំ ១ ហិកតា ដាំ ដុះ ដំណាំ បន្លែ ផ្សេងៗ រកប្រាក់ ចំណូល ក្នុង ១ ឆ្នាំ ជាង ២០ លាន រៀល ។  លោក ច ន គឹម ស្រស់ អាយុ ៣៧ ឆ្នាំ ភរិយា ឈ្មោះ យឹ ង ថា វី អាយុ ៣៨ ឆ្នាំ មានកូន ក្នុងបន្ទុក ចំនួន ២ នាក់ ជា កសិករ រស់នៅ ភូមិ ពោធិ ទៀប ឃុំ ម្លូព្រៃ មួយ ស្រុក ឆែប បានឱ្យដឹងថា ៖ គាត់ មាន ផ្ទៃដី ទំហំ ១ ហិកតា និង បាន ដាំ ដុះ ដំណាំ បន្លែ ផ្សេងៗ ដោយ គិត ជា មធ្យម បាន ចំណូល ក្នុង ១ ឆ្នាំ ជាង ២០ លាន រៀល ។ កសិករ រូបនេះ បាន បន្តទៀតថា ដំណាំ បន្លែ ដែល គាត់ ដាំ រួមមាន ដើម ខ្ទឹម ដែល រយៈពេល ដាំ គឺ ជាង ១ ខែ ទទួលបាន ផល ហើយ ដែលជា មធ្យម ក្នុង រយៈពេល ជាង ១ ខែ គាត់ អាច លក់ ដើម ខ្ទឹម បាន ប្រហែល ជិត ២ តោន ដោយ ក្នុង ១ គីឡូ មានតម្លៃ ចាប់ពី ៣.៥០០ រៀល ទៅ ៤.០០០ រៀល ។ ចំណែក ដំណាំ ត្រសក់ គាត់ ដាំ ក្នុង រយៈពេល ជាង មួយខែ ដូចគ្នា ទទួលបាន ផល ជិត ២ តោន ដោយ លក់បាន តម្លៃ ៨០០ រៀល ក្នុង មួយ គីឡូក្រាម ក្រោយពី នោះ គាត់ ដាំ បន្លែ បន្ទាប់បន្សំ មួយចំនួនទៀត ដូចជា ត្រប់ , ម្ទេស , ដែល ដំណាំ ទាំងនេះ សរុប ក្នុង មួយឆ្នាំ គាត់ អាច ទទួល ចំណូល បាន ជាង ២០ លាន រៀល ដែរ ។ កសិករ ច ន គឹម ស្រស់ បានឱ្យដឹង ទៀតថា ៖ ចំពោះ វិធីសាស្ត្រ និង បច្ចេកទេស ក្នុង ការដាំដុះ បន្លែ នេះ គឺ គាត់ មើល តាម យូ ធូប និង មានការ បង្រៀន ពី មន្ត្រី កសិកម្ម ផងដែរ ។ កន្លងមក គាត់ ទទួលបាន សម្ភារ ជាច្រើន ពី មន្ទីរ កសិកម្ម ខេត្ត សម្រាប់ យកមកប្រើ ប្រាស់ លើ ការដាំ បន្លែ របស់គាត់ ។ ក្នុងនោះ គាត់ ក៏ សំណូមពរ ទៅ មន្ទីរ កសិកម្ម ខេត្ត ជួយ ព ន្លឿ ន ការស្តារ ស្រះ និង ឧបត្ថម្ភ ម៉ាស៊ីនបូមទឹក សម្រាប់ គាត់ ផង ព្រោះ ខែ នេះ ទឹក ចាប់ផ្តើម រីង បណ្តើរៗ ហើយ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *