ប៉ៃលិនៈក្នុងការចូលរួមលាងសម្អាតផ្លូវសាធារណៈ ដើម្បីរក្សាសោភ័ណភាព និងបង្កើតនូវភាពទាក់ទាញមឱ្យកាន់តែស្រស់ស្អាត បង្កើតចំណាប់អារម្មណ៍នៅទូទាំងក្រុងប៉ៃលិន ទើបរហូត មកដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ។ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរជុំវិញខេត្ត យុវជន ស.ស.យ.ក ខេត្ត បានចុះពិនិត្យស្ថានភាពផ្លូវខូចខាតក្លាយជាជង្ហុកដូចសំបុកមាន់ និងធ្វើការអ៊ុតប៉ះដោយជ័រកៅស៊ូនៅតាមផ្លូវមួយចំនួនក្នុងក្រុង ដើម្បីជួយម្រាលករណីការកើតគ្រោះថ្នាក់ចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរទៅមក ។ប្រភពបានឱ្យដឹងថា ៖ នៅក្នុងពេលចុះបំពេញការងារនេះ ឯកឧត្តមតំណាងរាស្រ្ត ក៍បានណែនាំដល់ក្រុមការងារក្រោមឱវាទ ត្រូវធ្វើអានាម័យបោសសំអាតនៅតាមកន្លែងធ្វើការនានា និងនៅជុំវិញក្បែរៗកន្លែងធ្វើការរបស់ខ្លួន ជាពិសេសគឺតាមទីធ្លាសាធារណ: ត្រូវនាំគ្នាជួយថែទាំ និងសំអាតឲ្យមានភាពស្រស់បំព្រង មើលទៅគួរឱ្យទាក់ទាញ គឺជាមុខមាត់ខេត្តប៉ៃលិន ខណៈពេលដែលភ្ញៀវទេសចរចូលមកកម្សាន្ត គេនឹងកោតសរសើរ ថែមទាំងចង់មកលេងកម្សាន្ត ម្តងហើយម្តងទៀតផងដែរ ៕ ដោយ ៖ នីយ៉ា