ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៧សីហា២០២១ម្សិលមិញនេះប្រជាប្រជាពលរដ្ឋនៅភូមិសេរី ឃុំខុនរ៉ង ចំនួន ២០៦នាក់ ស្រី១៦៥ នាក់ បានលើកគ្នាធ្វើការតវ៉ានៅក្នុងវត្តដោយសុំដកលោកចៅអធិការវត្តព្រះនាម ប៊ូ ច័ន្ទមុន្នី គង់នៅវត្តអង្គសេរី ក្នុងភូមិសេ រីឃុំខុនរ៉ង ចេញពីវត្តព្រោះតែរយៈ ពេល ៥ ឆ្នាំកន្លងមកលោកគង់ក្នុងវត្តមិនបានកសាងអ្វីឡើយ ។
ប្រជាពលរដ្ឋបានផ្តល់កិច្ចសម្ភាសន៍ថា ព្រះគ្រូចៅអធិការវត្តអង្គសេរីព្រះនាម ប៊ូចន្ទ័មុន្នី មានរឿងអាស្រូវជាច្រើនដូចជាៈ
បច្ច័យបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំបុណ្យកឋិន បុណ្យផ្កា លោកបានយកបច្ច័យទុកចាយវាយផ្ទាល់ខ្លួនអត់មានកសាងអ្វីនៅក្នុងវត្តនោះទេ ក្នុងនោះក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិចុះជួយមូលដ្ឋានដែលជាសប្បុរសជនបានជួយកសាងសាលាឆាន់ ក៍លោកមិនគាំទ្រនិងមិនឯកភាពជាមួយគេក្នុងការក៍សាងនោះឡើយ ។
ប្រជាពលរដ្ឋដែលលើកគ្នាធ្វើការតវ៉ាពេលពេលនេះបានលើកឡើងទៀតថាសូម្បីតែក្រុងពាលីលើកជវាប្រក់ដំបូលសាលាឆាន់ក៍ត្រូវបានលោកឃាត់គេមិនឱ្យតែប្រជាពលរដ្ឋនៅប្រជាពលរដ្ឋនៅតែជំនះធ្វើ ក្នុងនោះប្រជាពលរដ្ឋបាននាំគ្នាលើកឡើងទៀតថាព្រះចៅអធិការវត្តខាងលើព្យាបាលជំងឺអ្នកមកពីខេត្តឆ្ងាយៗនៅក្នុងវត្ត និងអោយគេស្នាក់នៅក្នុងវត្តជាច្រើននាក់កន្លងមក មិនបានគិតពីហានិភ័យនៃការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩នោះឡើយ ។
ប្រជាពលរដ្ឋដែលនាំគ្នាមកធ្វើការតវ៉ាបានអោយដឹងបន្ថែមទៀតថាកន្លងមកព្រះគ្រួចៅអធិការវត្តអង្គសេរីគ្មានសីលធម៌ ហើយបានដាក់មេក្រូជេរត្មិះតេះដៀលរដ្ឋអំណាច ចាក់មេក្រូស្តាប់បទចម្រៀងភ្លេងការ អូនបង .សូត្រធម៌ឥណ្ឌា មន្តអាគមអូមអាមដាក់មេក្រូ អួតក្អេងក្អាងខុសពីវិន័យរបស់សង្ឃ ហើយព្រះសង្ឃខាងលើឈ្លោះជេរគ្នាអាមឹងជាមួយប្រជាពលរដ្ឋ ក្នុងវត្ត រួចត្រូវបានប្តឹងប្រជាពលរដ្ឋទៅនគរបាលស្រុកដោយចោទថាប៉ុនប៉ងធ្វើឃាតលោក ។
កន្លងមកនគរបាលបានមកសុំបូមទឹកអណ្ដូងក្នុងវត្ត អន្តរាគមន៍ភ្លើងឆេះផ្ទះ តែលោកមិនអនុញ្ញាតឲ្យបូមទឹកពីអណ្ដូងក្នុងវត្តពាក់ពន្ធនិងករណីខាងលើនេះប្រជាពលរដ្ឋ៩០ភាគរយ ដែលមិនពេញចិត្តជាមួយលោកមិនចូលវត្តធ្វើបុណ្យ៥ឆ្នាំមកហើយ។
កន្លង មក ប្រជាពលរដ្ឋធ្លាប់បានប្ដឹងទៅធម្មការស្រុកនិងខេត្ត និងមេគុណស្រុកខេត្តពីរបីដងហើយទោះបីមានព្រះចៅអធិការចំនួន ២៧វត្ត នៅក្នុងស្រុកបរិបូណ៌ផ្ដិតមេដៃសុំឲ្យលោកនិមន្តចេញពីវត្តអង់សេរីទៅ ក៏លោកមិនព្រមចេញដែរ ។
សំណូមពរប្រជាពលរដ្ឋដល់អាជ្ញាធរនិងស្ថាប័នគ្រប់ជាន់ថ្នាក់ សុំអោយលោកចេញពីវត្ត បើពុំនោះទេប្រជាពលរដ្ឋជាង ២០០ គ្រួសារ មិនចូល រួមបោះឆ្នោតឡើយ ។
មេឃុំខុនរ៉ងក្នុងស្រុកបរិបូរណ៍លោក.ចាន់អាន.ក៏បានលើកឡើងដូចមតិប្រជាពលរដ្ឋខាង លើនេះដែរ ដោយលើកឡើងថាជិតមួយអាណត្តិក្រុមប្រឹក្សាឃុំ ៥ឆ្នាំទៅហើយ អធិករណ៍ក្នុងវត្តនេះមិនទាន់បានដោះស្រាយឲ្យចប់នោះឡើយ។
លោកមេឃុំខុនរ៉ងបាននិយាយអោយដឹងទៀតថា មិនមាននណាបាននិមន្តលោកឲ្យមកគង់ក្នុងវត្តនេះឡើយ តែលោកមិនស្ដាប់អាជ្ញាធមូលដ្ឋាននៅតែមកគង់នៅក្នុងវត្តនេះដដែល ។
លោកមេភូមិនិងមេឃុំក៏បានសំណូមពរឲ្យលោកនិមន្តចេញពីវត្តទើបប្រជា ពលរដ្ឋជាង១ពាន់នាក់ មានសិទ្ធបោះឆ្នោត និងបានស្ងប់ចិត្តផងដែត ។
ទាក់ទងនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋអាជ្ញាធភូមិនិងឃុំខាងលើនេះព្រះគ្រូចៅអធិការវត្តអង្គសេរីព្រះនាម ប៊ូច័ន្ទមុន្នី ព្រះជន្ម ៤២ ព្រះវស្សា បានបំភ្លឺចំពោះមុខក្រុមអ្នកសារព័ត៌មានថា
ពីមុនព្រះអង្គគង់នៅវត្តត្រពាំងចាន់ ក្រោយមកលោកនិមន្តមកគង់ក្នុងវត្តអង្គសិរីនេះនៅឆ្នាំ ២០១៨ តាមការនិមន្តរបស់លោកមេឃុំខុនរ៉ងលោក ចាន់អាន និងប្រជាពលរដ្ឋដែលបានផ្តិតមេដៃឱ្យលោកប្រមាណ ៦០នាក់ហើយព្រះអង្គត្រូវបានតែងតាំងជាលោកគ្រូចៅ អធិការវត្ត នៅឆ្នាំ២០២០ ។
ចំពោះការចោទប្រកាន់ថាលោកមិននិមន្តទៅធ្វើបុណ្យទានតាមការនិមន្តរបស់ប្រជាពលរដ្ឋគឺជារឿងមិនពិតហើយព្រះអង្គមកគង់នៅក្នុងវត្តនេះពីមុនមកពុំមានកុដិគង់នៅទេ ក្រោយមកលោកបានកសាងកុដិមួយខ្នងគង់នៅ ក្នុងពេលកសាងក៏មានការជំទាស់ពីពុទ្ធបរិ ស័ទផងដែរ និងថែមទាំងមានការបាញ់កាំភ្លើងខ្យល់ពេលយប់រំខានដល់ការសាងសង់កុដិរបស់លោកផងដែរ ។
ចំពោះបច្ច័យដែលបានពីបុណ្យទានកន្លង មកគឺលោកបានទិញដីចាក់ក្នុងវត្ត ហើយការឃាត់ និងឯកភាពឲ្យគេកសាង សាលាឆាន់ មកពីគេមិនទូលលោកឲ្យដឹងជាមុន ទើបលោកមិនពេញ ចិត្តឲ្យគេកសាង ។
ពាកពន្ធថាលោកមិនបានអោយគេយកសពអ្នកជំងឺកូវីដ មកបូជាក្នុងវត្តដូចការចោទប្រកាន់ទេ ប៉ុន្តែកន្លងមកអាជ្ញាធរខេត្តក៏ប្រុងយកសពអ្នកកូវីដមកបូជាក្នុងវត្តដែរ តែពេលមានប្រជាពលរដ្ឋជំទាស់ក៏ដកថយទៅវិញនិងរឿងលោកមិនបានយកអ្នកជំងឺមកព្យាបាលអោយស្នា ក់នៅក្នុងវត្តទេ ។
ប៉ុន្តែការស្រោ ចទឹកដាក់ខ្សែចង្កេះហើយឱ្យគេទៅ វិញគឺមាន ការចាក់មេក្រូបទ ចម្រៀងភ្លេងការកន្លងមកគឺមានពិតមែន តែក្រោយមកលោកបានកែប្រែ មិនបានចាក់ទៀតទេ ចំពោះការសូត្រធម៌ឥណ្ឌាឬមន្តអាគមអូមអាមលោកបានធ្វើមែន តែវាមិនខុសនឹងវិន័យសង្ឃនោះទេ ។
ដោយឡែកការបំបួសកូនចៅអ្នកស្រុក ៤ នាក់ គឺលោកបំបួសមែនដោយសារម៉ែឪគេបានឯកភាព គឺលោកបានសុំច្បាប់ត្រឹមត្រូវតែលោកមេឃុំមិនព្រមចុះ ហត្ថលេខាឯកភាព ព្រោះតែលោកមេឃុំមានដំបៅ ព្រោះកន្លងមកធ្លាប់ដេញលោកចៅអធិការមុនៗចេញពីវត្ត ។
ព្រះគ្រូចៅអធិការបានអោយដឹងទៀតថារឿងអាត្មានេះ ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋថាបើដេញអាត្មាភាពមិនបានទេ លោកមេឃុំសុខចិត្តប្រគល់ត្រាឃុំ ឲ្យទៅស្រុកនិងខេត្តវិញ ។
ពាក់ព័ន្ធនឹងប្រជាពលរដ្ឋឆ្នាំសុំឲ្យព្រះគ្រូចៅអធិការវត្តអង្គសិរីលោកសុខចិត្តស្លាប់ក៏មិនតិចដែរហើយក៏សំណូមពរដល់ស្ថាប័នពាក់ព័ន្ធសម្ដេចព្រះសង្ឃរាជសម្ដេចតេជោហ៊ុនសែនមេត្តាជួយផ្ដល់យុត្តិធម៌ដល់លោកផង ៕ដោយ៖សុក្ខារិន