កំពង់ធំៈ មនុស្សម្នាក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូហេតុកការណ៍ នេះកើតឡើងនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:២០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេ ខ១៩៧- ១៩៨ចំណុចភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3H-5555 (ដឹករថយន្តម៉ាកក្លារ៉ែន ពណ៌ទឹកក្រូច) បើកបរដោយឈ្មោះ គឹម ប៊ុនលីម ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ អ្នកបើករថយន្ត (គ្មានរបួស) មកដល់កន្លែងកើតហេតុបុកជាមួយ ម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-3392 បើកបរដោយឈ្មោះ ហេង ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅ ភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ មុខរបរ ជាសិស្ស (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមសួរនាំ នៅកន្លែងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រឺឯវត្តុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់ផងដែរ៕សហការី