អភិបាលរងខេត្តមន្ត្រីជំនាញអង្គភាពពាក់ពន្ធ័ចូលរួមប្រជុំតាមរយះZoomស្តីពីផែនការត្រៀមទប់ទល់សភាពការថ្មីនៃជម្ងឺកូវិដ១៩

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង​មានការរួមប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក(គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩) ទទួលបន្ទុកអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល( អនុគណៈកម្មការទី ៤ )តាមរយៈវីដេអូ ZOOM ។

កិច្ចប្រជុំតាមរយះ Zoom.នេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តជាតំណាងឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ   អភិបាលខេត្តកំពង់ឆ្នាំង លោកមេបញ្ជាការ លោកស្នងការ អស់លោក លោកស្រី.ប្រធានមន្ទីរ អង្គរភាពពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ ។

ដំណើរការនៃការប្រជុំដ៍សំខាន់ទៅលើខ្លឹមសារ៣ចំណុច៖

១.សម្រាប់រាជធានី-ខេត្តខាងក្នុង ត្រូវត្រៀមពីការវិលត្រឡប់ពលករពីប្រទេសថៃ អាចមានការមកជាគំហុកច្រើន ដោយត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់ ។

២.ចំពោះករណីវីរុស ដែលតា(Delta) ដែលឆ្លងមកពីប្រទេស ថៃ និងអាចចូលក្នុងសហគមន៍ យើងត្រូវសហការគ្នា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់កុំឲ្យរីករាលដាលខ្លាំង ក្នុងសហគមន៍ រកអោយឃើញអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬ ប្រយោល ដែលយុទ្ធសាស្រ្តសំខាន់នោះ គឺខិតខំជម្រុញការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងសម្រាប់ក្មេងៗដែលមានអាយុ១២ ឆ្នាំ ឡើងដល់អាយុ១៧ឆ្នាំឲ្យបានឆាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩។

៣.ការថែទាំនិងព្យាបាលនៅបឮតាមបណ្តាផ្ទះ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕ ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *