អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យគម្រោងផ្លូវកៅស៊ូប្រភេទDBST ០១ខ្សែនៅស្រុកកំពង់សៀម

កំពង់ចាមៈ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យគម្រោងផ្លូវកៅស៊ូប្រភេទDBST ០១ខ្សែមានប្រវែង៨,០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដោយឆ្លងកាត់ភូមិចំនួន០៥ គឺភូមិរលាក ភូមិបន្ទាយថ្ម ភូមិរមាស ភូមិស្យា និងភូមិអំពិលលើ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងសហការីបានអញ្ជើញចុះពិនិត្យមើលទីតាំងដីមួយកន្លែងសម្រាប់សាងសង់អាគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ស្រុកកំពង់សៀម។ នាឳកាសនោះឯកឧត្តម អ៊ុន ចាន់ដា លោកបានចាត់ឲ្យមន្ត្រីគណបក្សស្រុក ធ្វើការរៀបចំដីធ្លី រួចចាប់ផ្តើមដំណើរការសាងសង់អាគារទីស្នាក់ការគណបក្សខាងលើឲ្យបានឆាប់បំផុតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *