នៅទីបញ្ជាការស្រាលកងពលធំអន្តរាគមន៍លេខ៣ ទិសមុំបី បានកសាង ជួសជុលទំនប់ស្តុកទឹក ដើម្បីពង្រឹងការងារបង្កបង្កើនផល លើកកម្ពស់ជីវភាពទ័ព និងគ្រួសារទ័ព

ព្រះវិហារៈ ក្រោមការដឹកនាំបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានជំរុញដល់បណ្តាអង្គភាពទាំងអស់ ក្នុងការអភិវឌ្ឍ ការងារប្រឡងប្រណាំងកសាងអង្គភាពឱ្យមានភាពរីកចម្រើន និងការងារបង្កបង្កើនផលដើម្បីពង្រឹងជីវភាពទ័ព និងគ្រួសារទ័ព តាមបណ្តាអង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ប្រចាំការទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ ទិសមុំបី បានដឹកនាំកម្លាំង កសាងជម្រកស្នាក់នៅ និងចាក់ដីបន្ថែមលើផ្លូវទំនប់ស្តុកទឹកដើម្បីការពារ និងរក្សានូវប្រភពទឹកឲ្យបានល្អ សម្រាប់ការបង្កបង្កើនផល និងការប្រើប្រាស់ផ្សេងៗ ការចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត បន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល៕

ឧត្ដមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមនលេខ៣ កបានធ្វើការជម្រុញបន្ថែមគ្រប់កងឯកភាព ទាំងអស់ក្រៅពីតួនាទីភារកិច្ចការពារបូរណភាពទឹកដី ត្រូវធ្វើការដាំដុះបន្ថែមដើម្បីលើកកម្ពស់ជីភាពរបស់អង្គភាពនិមួយៗរបស់យើងអោយមានភាពធូធាបន្ថែមទៀត៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *