ថវិកាចំណួន២លាននិងគ្រឿងឧបភោគបរិភោគត្រូវបានប្រធានសមាគមននាំយកប្រគល់ជូននិវត្តិជនដែលកំពុងសម្រាកព្យាបាលជម្ងឺ

ព្រះវិហារៈ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ អតីតយុទ្ធជនមួយគ្រួសារ ដែលមានឈ្មោះ យិន ពុទ្ធី  ភេទប្រុស អាយុ៥៧ ជានិវត្តន៍ជន  រស់នៅភូមិបាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែមានជម្ងឺ សម្រាកព្យាបាលនៅគេហដ្ឋាន ។

នាឪកាសនោះផងដែរ ឯកឧត្ដម ឧត្តមសេនីយទោប្រធានសមាគមន ក៏បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់សមាគមន ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនដែលជានិវត្តជនអតីតយុទ្ធជនដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ ធ្វើអោយប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៌មកដល់សព្វថ្ងៃនេះផងដែរ៕

ក្នុងនោះដែរ ឯកឧត្ដម ប្រធាន បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល រួមជាមួយ អង្ករ២បេ ស្មើរនឹង ៦០គីឡូ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ ទឹកដោះគោឆៅ២ឡូ, ត្រីខ២យួរ, មី២កេស,ស្ករសរ២គីឡូ និងប៊ីចេង២កញ្ចប់ ជូនដល់ក្រុមគ្រួសារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *