ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន ៤៦ដុំ ត្រូវបានសមត្ថកិច្ចបង្រ្គាបបានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង: នៅថ្ងៃព្រហស្បតិ៍ ១កើត  ខែមាឃ  ឆ្នាំជូត  ទោស័ក  ព. ស  ២៥៦៤  ត្រូវនឹងថ្ងៃទី  ១៤  ខែមករា  ឆ្នាំ២០២១ មន្រ្តីអនុវត្តច្បាប់ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់  ជាជនជាតិ ឡាវ  ។

នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆាំ្ន២០២១ វេលាម៉ោង០៩:១០នាទី មន្រ្តីអនុវត្តច្បាប់ បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន ៤៦ដុំ  ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *