ពោធិសាត់: ការដុតបំផ្លាញចោលឧបករណ៍ឆក់ត្រីខាងលើនេះនេះបានធ្វើឡើងក្រោមអធិបតីភាពប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក
ឡាយវិសិដ្ឋ ដោយមានការចូលរួមពីអភិបាលស្រុកបាកានលោក ផាយឡេង នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ នាយផ្នែក សង្កាតរដ្ឋបាលរាំងទិលអធិការស្រុកនិងអាជ្ញាធរមូលដ្ឋានឃុំភូមិនិងប្រជាពលរដ្ឋចូលរួមផងដែរ ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 15 មករា 2021ម្សិលមិញ ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់លោក ភុំវិមល បានអោយដឹងថាការដុតបំផ្លាញចោលនៅឧបករណ៍ឆក់ត្រីចំនួន១២៥គ្រឿងដែលបានបង្ក្រាបបានពីជនល្មើសនិងបងប្អូនប្រជាពលរដ្ឋដែលស្មាគ្រចិត្តនាំយកមកប្រគល់ជូនសមត្ថកិច្ចរួមនិងឧបករណ៍ស្បៃមុងទាំងចាស់ៗ ដែលត្រូវបានដកហូតពីបទល្មើសនៅសាលាឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ត្រូវបានធ្វើការដុតកម្ទេចចោលនៅថ្ងៃនេះផងដែរ ។
នៅក្នុងពិធីដុតបំផ្លាញចោលឧបករណ៍ឆក់ត្រីនិងឧបករណ៍ស្បៃមុងចាស់ៗក្នុងថ្ងៃនេះផងដែរមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក ឡាយវិសិដ្ឋ បានធ្វើការណែនាំដល់សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលផ្នែកសង្កាត់និងមន្ត្រីពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដោយត្រូវអនុវត្តឲ្យបាន :១ ត្រូវខិតខំចូលរួមបង្ក្រាបបទល្មើសបន្ថែមទៀត ២ ចូលរួមការការពារទប់ស្កាត់ភ្លើងឆេះព្រៃ និងកុំកាប់រុករានទន្ទ្រានដីព្រៃលុចទឹកយកធ្វើជាកម្មសិទ្ធិឯកជន ៣ ជំរុញធ្វើវារីវប្បកម្ម ការដាំបន្លែសុវត្ថិភាព ពិសេសត្រូវអនុវត្តឲ្យបានល្អនូវអនុសាសន៍ដ៏ប្លែកៗ 7 ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីធានានារីរតនៈភាពធនធានជលផលរបស់យើងទាំងអស់គ្នាដើម្បីកូនចៅជំនាន់ក្រោយផងដែរ ៕ ដោយសុក្ខារិន