ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មីនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី

ព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បាននាំយក ទេយ្យទានប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដើម្បីជួយរំលែកការលំបាកជាមួយព្រះសង្ឃ គង់ចាំព្រះវស្សា ខណៈដែលជម្ងឺ កូវីដ–១៩ បាននិងកំពុងយាយីរីករាលដាលទូទាំងរាជធានី ខេត្តក្រុងទៅហើយនោះ។

ពិធីប្រគេនទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

លោកសំ លាងទ្រី បានបញ្ជាក់ថា ទេយ្យទានដែលយកមកប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នេះ គឺជាសទ្ធាជ្រះថ្លារបស់ លោក យិត ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងក្រុមការងារមន្ទីរសាធារណៈការខេត្ត ស្រុក ចុះជួយមូលដ្ឋានស្រុកសង្គមថ្មីខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក បានជំរុញនិងក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅរាល់ការ ធ្វើអាណាម័យ ពាក់ម៉ាស់ លាងដៃនិង ជេល សាប៊ូ អាកុល និងរក្សាគំលាត មិនត្រូវជួបជុំគ្នា គ្មានការប្រយ័ត្ន នោះទេ ព្រោះថា ជម្ងឺកូវិដ១៩នេះវាកាចសាហាវមើលមិនឃើញ ប្រភពវា និងរហ័សឆ្លងតាមផ្លូវដង្ហើមផងដែរ៕ដោយ សេង ពិសិដ្ឋ

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *