ឯកឧត្ដម អ៊ុន ចាន់ ដា នាំ យកអំណោយ ចែកជូន ក្រុមគ្រូពេទ្យ ប្រចាំការ នៅ មណ្ឌល ព្យាបាល ជម្ងឺ កូ វីដ-១៩ ទាំង ២ កន្លែង ក្នុង ក្រុង កំពង់ចាម

កំពង់ចាម :  ក្រោម ការយកចិត្តទុកដាក់ ខ្ពស់ ពី ថ្នាក់ដឹកនាំ ខេត្ត នៅ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម និង ប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធប្រឆាំង និង ជម្ងឺ កូ វីដ-១៩ បាន ដឹកនាំ មន្ត្រីក្រោមឱវាទ នាំយក អំណោយ ជា សម្ភារៈ និង ភេសជ្ជៈ របស់ រដ្ឋបាលខេត្ត ប្រគល់ជូន ក្រុមគ្រូពេទ្យ ប្រចាំការ នៅ មន្ទីរពេទ្យ មេគង្គ និង វិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុង ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

គួររំលឹកថា បន្ទាប់ពី ការ គម្រាមកំហែង ដោយ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្ត កំពង់ចាម បានសម្រេច យក អតីត សណ្ឋាគារ មេគង្គ ប្រែក្លាយជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល ជម្ងឺ កូ វីដ ១៩ ក្នុង ម្រិ ត ធ្ងន់ ។ រីឯ វិទ្យាល័យ ព្រះសីហនុ ធ្វើជា មន្ទីរពេទ្យ ព្យាបាល ជម្ងឺ កូ វីដ ១៩ ក្នុង ម្រិ ត ស្រាល ។ បច្ចុប្បន្ន មណ្ឌល ព្យាបាល ជម្ងឺ ទាំង ២ កន្លែង នេះ កំពុង ទទួល ការព្យាបាល អ្នក ជម្ងឺ យ៉ាង មមាញឹក និង ការយកចិត្តទុកដាក់ បំ ផុត ពី សំណាក់ ក្រុមគ្រូពេទ្យ ជំនាញ ស្របពេល ទៅនឹង ជម្ងឺ ដ៏ កាច សាហាវ នេះ កំពុង គម្រាមកំហែង ដល់ ប្រជាពលរដ្ឋ យើង ជា រៀងរាល់ ថ្ងៃនោះ ។

បើតាម មន្ត្រី របស់ រដ្ឋបាល ខេត្តកំពង់ចាម បាន ឲ្យ ដឹងថា ដោយមាន ការយកចិត្ត ទុកដាក់ ខ្ពស់ ពី សំណាក់ ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ចំពោះ ការ ការខិតខំ ប្រឹងប្រែង របស់ ក្រុមគ្រូពេទ្យ ដែល កំពុង មមាញឹក ក្នុងការ បំពេញភារកិច្ច ព្យាបាល ជម្ងឺ កូ វីដ ១៩ ជូន ប្រជាពលរដ្ឋ ដែល បានមក សម្រាក ព្យាបាល ជា រៀងរាល់ថ្ងៃ ទើប ថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់ អំណោយ ជូន ដល់ ក្រុមគ្រូពេទ្យ នៅ មន្ទីរពេទ្យ មេគង្គ កំពង់ចាម និង មន្ទីរពេទ្យ វិទ្យាល័យ ព្រះសីហនុ ដោយ ក្នុង មួយ មន្ទីរពេទ្យ ទទួលបាន ៖ ទឹកក្រូច ចំនួន ២៥ កេស ជែ ល លាងដៃ ចំនួន ៥ កេស និង ម៉ាស ចំនួន ១៥.០០០ ម៉ាស ។

ដោយឡែក ជាមួយនឹង ការនាំ អំណោយ ផ្ដល់ជូន មន្ទីរពេទ្យ ទាំង ២ កន្លែង ខាងលើ នៅក្នុង ឱកាស ថ្ងៃ ដដែល នោះដែរ ឯកឧត្ដម អ៊ុន ចាន់ ដា និង មន្ត្រី អមដំណើរ ក៏បាន អញ្ជើញ ពិនិត្យ វឌ្ឍនភាព នៃ ការសាងសង់ សួនច្បារ ច្រាំងទន្លេ នៅ ចំណុច ខាងមុខ មន្ទីរពេទ្យ មេគង្គ ស្ថិតនៅក្នុង សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ដែល បច្ចុប្បន្ននេះ ក្រុម ជាង កំពុង មមាញឹក ដើម្បី ធ្វើការ ជួសជុល កែលម្អ ឲ្យ ប្រសើរ ឡើងវិញ បន្ទាប់ពី រង ការខូចខាត ដោយសារ ទឹកជំនន់ កាលពី ឆ្នាំ កន្លង ទៅនោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *