ខេត្តពោធិសាត់:នៅវេលាម៉ោង៨និង០០នាទីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១បុរសម្នាក់បានស្លាប់ក្រោយពីឪពុកបង្កើតបង្កើតវ៉ៃនៅផ្ទះជនរងគ្រោះដែលស្ថិតនៅភូមិអូរការសង្កាត់ចំរើនផលក្រុងនិងខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគបាលក្រុងពោធិសាត់បានអោយដឹងថាជនរងគ្រោះត្រូវបានគេអោយឈ្មោះ គឹម ឆេង.ភេទប្រុសអាយុ ៣០ឆ្នាំ,ខ្មែរ រស់នៅភូមិ.សង្កាត់ ក្រុងកើតហេតុខាងលើដែលមានមុខរបរជាកសិករ។
ដោយឡែកជនសង្ស័យជាឪពុកបង្កើតមានឈ្មោះ.គឹម ហុង ភេទប្រុសអាយុ៦១ឆ្នាំ,រស់នៅភូមិ.សង្កាត់.កើតហេតុជាមួយគ្នសខាងលើនិងមានកូនបង្កើត៩នាក់ប្រុស៤នាក់ ស្រី៥នាក់។
យោងតាមការបំភ្លឺពីឈ្មោះ គឹម ហេងភេទស្រីអាយុ៣១ឆ្នាំត្រូវជាបងរបស់និងត្រូវជាកូនបង្កើតជនសង្ស័យបានបានអោយដឹងថា ឪពុកខ្លួនឈ្មោះ គឹម ហុង មានជំងឺសរសៃប្រាសាទកាលពីអំឡុងឆ្នាំ២០២០ឪពុកខ្លួនបានយកដែកថ្នាំងអំពៅវ៉ៃទៅលើកូនប្រុសទី២ឈ្មោះ គឹម ឆេង ម្តងហើយតែត្រូវប្អូនស្រីពៅឈ្មោះ គឹម យាកលី ភេទ ស្រី ,អាយុ២០ឆ្នាំបានរត់មករងជំនួសបណ្តាលអោយត្រូវរបួសដៃក្រោយមកទៀតឪពុកខ្លួនបានវ៉ៃប្អូនប្រុសឈ្មោះ គឹម ឆេង.ម្តងទៀតបណ្តាលអោយបាក់ធ្មេញមុខអស់ បែកមាត់ បងប្អូនបានជួយឃាត់អោយឈប់ ។
ប្រភពខាងលើដដែលបានអោយដឹងបន្ថែមទៀតថានៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៨កក្កដា២០២១ប្អូនប្រុសខ្លួនឈ្មោះ គឹម ឆេង បានយកប្អូនស្រីពៅឈ្មោះ គឹម យាកលី ទៅគេងនៅផ្ទះបងខាងមុខជាប់ផ្លូវហើយចាក់សោរផ្ទះពីខាងក្រៅមិនអោយប្អូនស្រីចេញមកផ្ទះក្រោយទេ ហើយបងប្រុសឈ្មោះ គឹមឆេង នៅពេលល្ងាចមកពីបូមទឹកដាក់ស្រែវិញក៏នាំគ្នាផឹកស្រារួចក៏ដើរមកដេកនៅផ្ទះខាងក្រោយ រីឯឪពុកដេកនៅក្នុងជង្រុក ពីក្រោយផ្ទះធំចំងាយ១០ម៉ែត្រ។
លុះដល់នៅថ្ងៃទី១៩កក្កដា២០២១ប្អូនស្រីឈ្មោះ គឹម យាកលី បានដើរមកផ្ទះខាងក្រោយស្រាប់តែឃើញបងប្រុសឈ្មោះ គឹម ឆេង ដេកស្លាប់នៅខាងជើងផ្ទះនិងបានរត់ទៅប្រាប់បងស្រីហើយនិងរាយការណ៏ជូនសមត្ថកិច្ច ខណះឪពុករបស់ខ្លួនសំងំដេកនៅលើជង្រុក ។
ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយកាន់យ៉ា បានដឹកនាំមន្ត្រីនគរបាលយុត្តិធម៌ធ្វើការហ៊ុព័ទ្ធទីកន្លែងកើតហេតុ និងបានហ៊ុព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យពួននៅលើជង្រុកស្រូវបាននៅវេលាម៉ោងម៉ោង៩និង៤៥នាទីព្រឹក ក្នុងករណីអំពើឃាតកម្ម ។
យោងតាមការសនរាវជ្រាវនិងពិនិត្យរបស់គ្រូពេទ្យជំនាញកោសល្យវិច្ច័យខេត្ត មន្ត្រីនគបាលជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌខេត្ត មន្ត្រីការិព្រហ្មទន្តកំរិតធ្ងន់ ចៅសង្កាត់ចំរើនផល លោកមេភូមិអូររការនៅវេលាម៉ោង១០,១៥នាទី ដល់ម៉ោង១១,០០នាទីថ្ងៃទី១៩កក្កដា២០២១ បានសហការពិនិត្យលើសាកសព ឃើញលលាដ៏ក្បាលស្រុតបែកខ្ទិច សំប៉ែត ខួរក្បាលចេញមកនៅក្រៅ។ទ្រូង ខ្នង ចង្កេះ គ្មានប៉ះទង្គិចសពស្លាប់លើសពី១០ម៉ោង សពស្លាប់ដោយ ប៉ះទង្គិចវត្ថុរឹងហើយមានទង្ងន់ បែកលលាដ៏ក្បាល ខួរចេញមកក្រៅសពឈ្មោះគឹម ឆេង សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ អោយទៅឈ្មោះគឹម ហេង ត្រូវជាបងស្រីបង្កើតនៃសពទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ សុក្ខារិន