អភិបាលខេត្តកំពង់ឆ្នាំងចុះសំណេះសំណាលនិងត្រួតពិនិត្យការធ្វើតេស្តរហ័សយកសំណាក់រកមេរោគកូវីត19ដល់នាយទាហាន នាយទាហានរងនិងពលទាហានក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:អភិបាលខេត្តកំពង់ឆ្នាំងចុះសំណេះសំណាលនិងការត្រួតពិនិត្យការធ្វើតេស្តរហ័សយកសំណាក់រកមេរោគកូវីត19ដល់.នាយទាហាន នាយទាហានរងនិងពលទាហាន១៦០នាក់នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងគ្រាដែលជម្ងឺមួយនេះនៅតែមិនទានស្រាកស្រាននោះឡើយ ។

ការចុះសំណេះសំណាលនិងត្រួតពិនិត្យការធ្វើតេស្តរហស័យកសំណាករកមេរោគកូវិដ១៩ធ្វើឡើងក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំងលោក.ស៊ុន សុវណ្ណរិទ្ធ.មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី.អ៊ុំ សុភា.និងមេបញ្ជាការរង.ពលទាហានដែលធ្វើឡើងនៅថ្ងៃទី១៩កក្កដា២០២១ក្នុងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង

ក្នុងឱកាសនោះផងដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា.បានអោយដឹងថាការធ្វើតេស្តរហស័យកសំណាក់ពីនាយទាហាននាយទាហានរងនិងពលទាហានចំនួន 160 នាក់ដែលមកពីសឹករងស្រុកបរិបូណ៌. វរសេនាតូចលេខ 1 និងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា.បានអោយដឹងទៀតថាការធ្វើតេស្តរហ័សយកសំណាក់ទាំងអស់នេះគឺធ្វើឡើងដើម្បីស្វែងរករោគសញ្ញាបុគ្គម្នាក់ៗនិងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត19.ឲ្យបានទាន់ពេលវេលា ។
អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធបានមានប្រសាសន៍ថាកន្លងមកនេះបើសិនជាយើងមិនបានធ្វើការងារបានទាន់ពេលវេលាទេប្រហែលជាពិបាកគ្រប់គ្រងស្ថានភាពនៅក្នុងខេត្តកំពង់ឆ្នាំងឧទាហរណ៍ដូចជានៅផ្សារក្រោមផ្សារលើនិងកន្លែងផ្សេងៗដែលបានធ្វើការបិទខ្ទប់មិនឲ្យមានការរីករាលដាលសាច់ភ្លាយបន្តទៅកន្លែងផ្សេងៗ ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ទៀតថាការធ្វើតេស្តរហ័សដើម្បីយកសំណាក់ដែលយើងត្រូវធ្វើនៅថ្ងៃនេះគឺជាការរួមចំណែកមួយធំក្នុងការទប់ស្កាត់ជំងឺរីករាលដាលនៃកូវីដ19 ទៅកាន់អ្នកដទៃនិងកន្លែងផ្សេងៗ ។

អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាចំពោះករណីផ្ទុះ 19 នៅតាមសហគមន៍ដូចជានៅតំបន់ផ្សារក្រោមផ្សារលើដែលយើងបានគ្រប់គ្រងទាន់ពេលវេលានិងដាក់ឲ្យធ្វើការបិទខ្ទប់កន្លងមកនេះលោកថារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះនឹងបើកឲ្យដំណើរការឡើងវិញក្រោយពីបានបាញ់ថ្នាំសម្លាប់មេរោគរួចមក ។

ពេលនេះនៅតាមបណ្តាមន្ទីស្ថាបន័កងកម្លាំងទាំងអស់នៅក្នុងខេត្តកំពង់ត្រូវបានដាក់អោយធ្វើតេស្តរហ័សយកសំណាក់បន្ទាន់ដើម្បីជៀសវៀងការរីករាលដាលបន្ត តែអ្វីសំខាន់យើងទាំងអស់គ្នាត្រូវចូលរួមតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល 3 ការពារ៣កុំ ។

នៅក្នុងការចុះធ្វើតេស្តរហ័សនឹងយកសំណាក់ពីនាយទាហាននាយទាហានរងនិងពលទាហានចំនួន 160 នាក់ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៣នាក់និងត្រូវបានដាក់អោយធ្វើចិត្តាឡីស័ករយះពេល១៤ថ្ងៃនៅផ្ទះផងដែរ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *