ព្រះវិហារៈ ពេលថ្មីៗកន្លងទៅនេះអាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្ដីប្រកាសបិទខ្ទប់ផ្សា និងភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីការរាលដាលជម្ងឺកូវិដ១៩ ទើបគណៈកម្មាការផ្សា សហការជាមួយអាជ្ញាធរក្រុងព្រះវិហារ បានរៀបចំកន្លែងលក់ដូរ ថ្មីមួយ ក្រោយពីរកឃើញ អាជីវករលក់ដូក្នុងផ្សា កំពង់ប្រណាកមានការឆ្លង រាលដាល ជម្ងឺកូវិដ១៩។
ក្រោយពីបានបិទខ្ទប់ផ្សាមិនឲ្យអាជីវករចូលទៅលក់ដូរ អាជ្ញាធរបានសហការជាមួយមន្ទីរ សុខាភិបាលខេត្តដើម្បីយកអាជីវករមកធ្វើសំណាករកមេរោគកូវិដ១៩ ជាលទ្ធផលបានរក ឃើញអាជីវករលក់ដូរក្នុងផ្សាធំរយៈពេល២ថ្ងៃមានវិជ្ជមានចំនួន ១៥នាក់ និងនៅបន្តធ្វើតេស្ត រហ័សរកមេរោគបន្ថែមទៀត។
សូមបញ្ជាក់ថា ការបង្កើតទីតាំងលក់ដូថ្មីនេះ គឺតម្រូវឲ្យអាជីវករណាដែលបានធ្វើ តេស្តរហ័សរួចរាល់ទើបអនុញ្ញតិឲ្យចូលលក់ ចំណែក អ្នកមិនទាន់បានធ្វើតេស្ត គឺមិនត្រូវបានអនុញ្ញតិ ឲ្យចូលទៅលក់ឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះអាជីវករ ដែលត្រូវចូលទៅលក់រឺក៍អ្នកចូលទៅទិញ ក៍បានត្រូវតែវាសកំដៅទាំងអស់គ្នាផងដែរ៕ដោយ សេង ពិសិដ្ឋ