កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ តំបន់សឹក, ក្រុមការងារខេត្ត ស្រុក សសយក ស្រុក រួមជាមួយ អជ្ញាធរមូលដ្ឋាន បានចុះលើកផ្ទះ ១ខ្នង ជូនអតីតយុទ្ធជន ដែលជាសមាជិកសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ នៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
សមាជិកសមាគមអតីតយុទ្ធជនដែលទទួលបានផ្ទះមានឈ្មោះ សាំង សាត ភេទប្រុស អាយុ ៧៦ឆ្នាំ ជានិវត្តជន រស់ នៅភូមិឃុំ ស្រុកខាងលើ ផ្ទះធ្វើជូនមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៨០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
នាឱកាសនោះដែរឧត្តមសេនីយ៌ទោ ចាន់ សុភក្ត្រា ប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជាខេត្ត ក៏បានពាំនាំយកនូវប្រសាសន៌ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមន ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនដែលជានិវត្តជនអតីតយុទ្ធជនដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ ធ្វើអោយប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៌មកដល់សព្វថ្ងៃនេះផងដែរ៕