ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សមាគមន៌អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារតំបន់សឹក, ក្រុមការងារ សមាគមន៌ខេត្ត, ប្រធាន សមាគមន៌ស្រុក, ក្រុម សសយក ស្រុក រួមជាមួយ អជ្ញាធរមូលដ្ឋាន សរុបចំនួន ៩៩នាក់ បានចុះលើកផ្ទះ ១ខ្នង ជូន អតីតយុទ្ធជន ដែលជាសមាជិកសមាគមន៌អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលមានឈ្មោះ ឃុត ឃន ភេទប្រុស អាយុ ៥១ឆ្នាំ ជានិវត្តជន ប្រពន្ធឈ្មោះ សាត់ សុខៀន អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ផ្ទះធ្វើជូនអតីតយុទ្ធជនមាន ទំហំ ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៨០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជា ។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៌ទោ ចាន់ សុភក្ត្រា ប្រធានអតីតយុទ្ធជនកម្ពុជាក៏បានពាំនាំយកនូវប្រសាសន៌ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៌អតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនដែលជានិវត្តជនអតីតយុទ្ធជនដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតដល់ប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៌មកដល់សព្វថ្ងៃនេះផងដែរ៕