ចាប់បញ្ចូនមេខ្យល់ និងអ្នកពាក់ព័ន្ធចំនួន06នាក់ លួចនាំមនុស្សឆ្លងដែនទៅប្រទេស ថៃខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យៈ ចាប់បញ្ចូនមេខ្យល់និងអ្នកពាក់ព័ន្ធចំនួន06នាក់ នាំមនុស្សឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 ដើម្បីចាត់ការតាមផ្លូវច្បាប់។

មេខ្យល់ទាំង03នាក់ 1.ឈ្មោះ សុខា រ៉ាវុធ ភេទប្រុសអាយុ20ឆ្នាំ, 2. ឈ្មោះ ខេមរា សូរ៉ាវីត ហៅម៉ៅ ភេទប្រុស អាយុ32ឆ្នាំ,  3.ឈ្មោះ លី វ៉ន ភេទប្រុស អាយុ17ឆ្នាំ ទាំងបីនាក់ជាមេខ្យល់ ស្នាក់នៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកដឹកជញ្ចូនទាំងបីនាក់ 1.ឈ្មោះ ជីង ហៅ ណាន ភេទប្រុសអាយុ17ឆ្នាំ, 2. ឈ្មោះប៉ែន ឆៃណាម ភេទប្រុសអាយុ18ឆ្នាំ និង 3.ឈ្មោះយួម សឿម ភេទប្រុសអាយុ 35ឆ្នាំ អ្នកទាំងបីនាក់រស់នៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ទោ បោន សីហា អធិការស្តីទី បានឲ្យដឹងថា៖ ជនសង្ស័យជាមេខ្សល់ និងអ្នករត់ម៉ូតូឌុបចំនួន06នាក់ និងពលករបម្រុងឆ្លងដែនចំនួន06នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ911 ការឃាត់ខ្លួនហើយបានបញ្ជូនមកនគរបាលជំនាញផ្នែកនគរបាលនៃ អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះមាន វត្ថុតាងទូរស័ព្ទដៃ06គ្រឿង,ផាស្អាប់01គ្រឿង និងម៉ូតូ02គ្រឿង។

លោកឌី សុជាតិ ស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឲ្យដឹងថា៖ ជនសង្ស័យជាមេខ្សល់ចំនួន03នាក់និងអ្នកពាក់ព័ន្ធចំនួន03នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃទី21ខែមិថុនា ឆ្នាំ2021នេះហើយដែរ ចំណែកប្រជាពលរដ្ឋទាំង06នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕  (សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *