លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានការងារ សសយក ចុះជួយស្រុករំដួលនាំយកសម្ភារៈ សម្រាប់ ការពារ ជំងឺកូវីត ១៩និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់គណៈកម្មាធិការ សសយក ស្រុករំដួល និងគណៈកម្មាធិការ ឃុំ ព្រមទាំង ពលរដ្ឋវិជ្ជមានកូវីត ១៩ដែលជាអំណោយរបស់ឯកឧត្តម ឌី វិជ្ជា

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ សសយក ចុះជួយស្រុករំដួល តំណាងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះសំណាលនិងនាំយកសម្ភារៈ សម្រាប់ ការពារ ជំងឺកូវីត ១៩និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់គណៈកម្មាធិការ សសយក ស្រុករំដួល និងគណៈកម្មាធិការ ឃុំ ព្រមទាំង ពលរដ្ឋវិជ្ជមានកូវីត ១៩។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមការងារសសយកចុះជួយស្រុករំដួលជាច្រើនអ្នកផងដរ។

ក្នុឱកាសនោះផងដែរលោកវេជ្ជបណ្ឌិត រស់ ថុន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកដល់សមាជិក សមាជិកាក្រុមការងារសសយកចុះជួយស្រុករំដួលនិងនគណកម្មធិការស្រុកឃុំដែលបានចូលរួមនិងសូមអោយយុវជនយើងបន្តចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងបន្តចូលរួមសហការ ជាមួយអាជ្ញាធរមូលក៏ដូចជាក្រុមគ្រូពេទ្យដែលត្រៀមចាក់វ៉ាក់សាំងជួនកម្មករកម្មការិនីនិង ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងពេលខាងមុខ។

លោកវេជ្ជបណ្ឌិត រស់ ថុន បានថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធ កម្ពុជាខេត្តស្វាយរៀងដែលឧបត្ថម្ភអំណោយដើម្បីយកមកចែកជួនដល់អ្នកជំងឺកូវីដ-១៩ដែលកំពុង តែសម្រាកព្យាបាលនិងត្រូវនេះប្រុងប្រយ័ត្នការពារខ្លួនដោយគម្លាតសង្គម ថែរក្សាសុខភាព សម្អាតដៃដោយអាកុលឬជែល ត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវនិងត្រូវចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួន នូវវិធាការការពារតាមណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

គណកម្មធិកការស្រុករំដួលនិងគណកម្មការទាំង១០ឃុំដែលមកទទួអំណោយរបស់ឯកឧត្តម ឌី វិជ្ជា ចែកជួនដល់អ្នកកើតជំងីកូវីដ១៩នៅពេលនេះនិង រួមមាន៖

ទី១.ឃុំម៉ឺនជ័យសម្រាប់ចែកជួនអ្នកកើតជំងឺកូវីដ-១៩ចំនួន៦នាក់អ្នកជំងឺទទួលបាន មី៦កេះ ជែល៦ដប ម៉ាស់៦ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី២.ឃុំថ្នាធ្នង់ អ្នកជំងឺចំនួន១៣នាក់អ្នកជំងឺទទួលបាន មី១៣កេះ  ជែល១៣ដប ម៉ាស់១៣ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៣.ឃុំកំពង់ចក  អ្នកជំងឺចំនួន៤នាក់អ្នកជំងឺទទួលបាន មី៤កេះ  ជែល៤ដប ម៉ាស់៤ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៤.ឃុំជ្រុលពពេល អ្នកជំងឺចំនួន៨នាក់អ្នកជំងឺទទួលបាន មី៨កេះ  ជែល៨ដប ម៉ាស់៨ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៥.ឃុំពងទឹក អ្នកជំងឺចំនួន៤នាក់អ្នកជំងឺទទួលបាន មី៤កេះ  ជែល៤ដប ម៉ាស់៤ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៦.ឃុំ សង្កែ អ្នកជំងឺចំនួន៣នាក់អ្នកជំងឺទទួលបាន មី៣កេះ  ជែល៣ដប ម៉ាស់៣ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៧.ឃុំកំពង់អំពិល អ្នកជំងឺចំនួន២នាក់អ្នកជំងឺទទួលបាន មី២កេះ  ជែល២ដប ម៉ាស់២ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៨.ឃុំ បុសមន អ្នកជំងឺចំនួន៥នាក់អ្នកជំងឺទទួលបាន មី៥កេះ  ជែល៥ដប ម៉ាស់៥ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី៩.ឃុំ ធ្មា  អ្នកជំងឺចំនួន១នាក់អ្នកជំងឺទទួលបាន មី១កេះ  ជែល១ដប ម៉ាស់១ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប

ទី១០.ឃុំ ស្វាយចេក អ្នកជំងឺចំនួន៥នាក់អ្នកជំងឺទទួលបាន មី៥កេះ  ជែល៥ដប ម៉ាស់៥ដុំ គណកម្មធិការឃុំ ទទួលបាន មី២កេះ ជែល៥ដប។ សរុបឃុំទាំង១០ក្នុងស្រុករំដួលទទួលបាន៖មានអ្នកជំងឺចំនួន ៥១នាក់ ស្មើរមីចំនួន៥១កេះ ជែលចំនួន៥១ដប ម៉ាសចំនួន៥១ដុំ គណកម្មធិការឃុំទាំង១០ក្នុងមួយឃុំទទួលបានមី២កេះ ជែល ចំនួន៥ដប៖ស្មើរមី២០កេះជែលចំនួន៥០ដប។គណកម្មធិការស្រុករំដួលទទួលបានមី៥កេះជែលមួយចំនួននិងម៉ាសផងដែរ៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *