ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងពិតជាមានក្តីរន្ធត់សោកស្តាយនិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ឧបាសិកា យស់ ស៊ាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤:២០នាទីទៀបភ្លឺដោយសារ ជំងឺរ៉ាំរ៉ៃ ជរាពាធនិងមានវិជ្ជមានកូវីដ-១៩ក្នុងជន្មាយុ៧៧។
មរណភាពរបស់ឧបាសិកា យស់ ស៊ាន ជាការបាត់បង់នូវ ម្តាយម្តាយក្មេក ជីដូន សាច់ញាតិជាទីគោរព ស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធដែលបានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរថា៖ស្ត្រីឈ្មោះ យស់ ស៊ាន អាយុ ៧៧ឆ្នាំ រស់នៅភូមិ ក្រសាំងជ្រំ ឃុំ គ្រួស ស្រុក ស្វាយជ្រំខេត្តស្វាយរៀងបានទទួលមរណភាពកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នៅវេលាម៉ោង៤:២០នាទីទៀបភ្លឺនៅគេហដ្ឋានរបស់ខ្លួនហើយត្រូវបានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី១៩ខេត្តបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់បានធ្វើកោសល្យវិច្ឆ័យយកវត្ថុវិភាគសំណាកតាមរយះធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ១៩។តាមការសន្និដ្ឋានរបសក្រុមគ្រូពេទ្យ៖ស្ត្រីខាងលើទទួលមរណភាពដោយសារ ជំងឺរ៉ាំរ៉ៃ ជរាពាធ និងមានជំងឺកូវីដ-១៩។
ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៤៣នាក់ខាងលើ សូមដាក់ខ្លួនដាច់ ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងរួសរាន់ ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/ ០៤៤៧១២៥២២ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យខ្ចាប់ខ្ជួន នូវវិធាការការពារតាមណែនាំរបស់ ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ដោយ សាយ ហ្គន

