រដ្ឋបាលខេត្កកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ!

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ថ្មីទៀត ដែលជាអាជីវករ បុគ្គលិកពេទ្យឯកជន និងជាកម្មករ។

សូមបញ្ជាក់ថា: ចំនួនអ្នកវិជ្ជមានកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:” សរុបចំនួន ៤១៧នាក់ ស្រីចំនួន ៣១៩នាក់ ពុំមានអ្នកជាសះស្បើយថ្មី (អ្នកជាសះស្បើយសរុបចំនួន ២៩៣នាក់ ស្រីចំនួន ២១៤នាក់) និងកំពុងសម្រាកព្យាបាលចំនួន ១១៨នាក់ ស្រីចំនួន ១០១នាក់ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *