មន្ត្រីជំនាញថានឹងចាត់វិធានការជនល្មើសតាមផ្លូវច្បាប់នៅចុងសប្តាហ៍ក្រោយនេះចំពោះជនខិលខូចដែលលួចឈូសឆាយដីព្រៃដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រមាណជាង២០ហិកតានៅក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង :ដីព្រៃឈើតាមជើងភ្នំក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ប្រមាណជាង ២០ ហិកតា នៅក្នុងភូមិ សាស្ត្រភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹកស្រុកទឹកផុស ត្រូវបានជនល្មើស លួចឈូសឆាយទន្ទ្រានហ៊ុព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិក្នុងពេលថ្មីៗ នេះ ។

ទាក់ទងនឹងករណីនេះក្រុមអ្នកយកព័ត៌មានជាច្រើនអង្គភាពនៅរសៀលថ្ងៃទី១៩ខែមិថុនាម្សិលមិញនេះបានចុះទៅដល់ទីតាំងខាងលើក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានគេឈូសយកដីព្រៃតាមជើងភ្នំនៅក្នុងតំបន់ខាងលើទាំងយប់ទាំងថ្ងៃក្រុមអ្នកយកព័ត៌មានយើងក៏បានធ្វើការបង្ហោះដ្រូនថត យកទីតាំង បទល្មើសខាងលើនេមាន២កន្លែង ដែលក្នុង១កន្លែ ងៗត្រូវគេឈូសអស់ជាង ១០ ហិកតាសរុបទាំង២កន្លែងប្រមាណជាង២០ហិកតាជាមួយគ្នានេះដែរយើងក៏ថតបានសកម្មភាពរបស់ត្រាក់ទ័រ ១ គ្រឿងកំពុងឈូសឆាយដីព្រៃជើងភ្នំនៅក្នុងទីតាំងខាងលើនេះផងដែរ ។

ពាក់ពន្ធ័នឹងករណីបទល្មើសខាងលើនេះលោក ណុប សុភ័ក្ត មន្ត្រីការពារដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២១នេះថា កាលពី៣ ថ្ងៃមុនលោកក៏បានចុះទៅចុចនិយាមការលើទីតាំងបទល្មើសខាងលើនេះរួចហើយនិងក៏បានធ្វើរបាយការណ៍ដាក់ជូនទៅលោកអនុប្រធានមន្ទីរទទួលបន្ទុកដែនជម្រក សត្វ ព្រៃភ្នំឱរ៉ាល់រួចហើយផងដែរ ដើម្បីមានវិធាការតាមផ្លូវច្បាប់ ។

អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក ឡេងសំអុល បានបញ្ជាក់អោយដឹងតាមទូរស័ព្ទនៅព្រឹក ថ្ងៃទី២០ ខែមិថុនា២០២១នេះថា  បទល្មើសក្នុងដែនខាង លើនេះលោកទទួលបានរបាយការណ៍ពីមន្ត្រីលោករួចហើយហើយក៏បានកំណត់មុខសញ្ញាជនសង្ស័យរួចហើយដែរគឺត្រូវចំណាត់ការតាមនិតិវិធីច្បាប់នៅក្នុងសប្តាហ៍ក្រោយនេះដោយ មិនលើកលែងនោះឡើយ ។

ទាក់ទងនឹងករណីបទល្មើសខាងលើនេះដែរ អភិបាលស្រុកទឹកផុសលោក សូត្រ សង់ បានបញ្ជាក់ថា កាលណាពួកគេធ្វើខុសពីដីមានប័ណ្ណកម្មសិទ្ធគឺខុសនិងច្បាប់ហើយតែបើនៅលើដីដែនជម្រកសត្វព្រៃនោះគឺពិតជាមិនយោគយល់ឡើយទាំងជំនាញនិងអាជ្ញាធរត្រូវតែចាត់វិធានការហើយមិនទុករឿងនេះអោយរឿងនេះកាន់តែរីករាលដាល នោះឡើយ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *