ព្រះវិសាលសត្ថា កង យ៉ុន ទទួលទេយ្យទានពីលោក ម៉ែន សំអឿន លោកស្រី យូ ណាវី ព្រមទាំងបុត្រ និងក្រុមហ៊ុន ហេងលាភហេង សម្រាប់ចែកដល់គ្រួសារងាយរងគ្រោះនៅក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកកំពង់ត្រឡាច បានទទួលទេយ្យទានពីលោក ម៉ែន សំអឿន លោកស្រី យូ ណាវី ព្រមទាំងបុត្រ និងក្រុមហ៊ុន ហេងលាភហេង សម្រាប់ចែកដល់គ្រួសារងាយរងគ្រោះនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ព្រះវិសាលសត្ថា កង យ៉ុន មានសង្ឃដីកាថ្លែងអំណរគុណចំពោះញាតិញោម ដែលជាម្ចាស់ទានគ្រប់រូប សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ និងសមប្រកបជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយហើយអំណោយនេះនិងត្រៀមសម្រាប់ជនដែលងាយរងគ្រោះ ។

ក្នុងឱកាស់នេះផងដែរបានផ្ដាំផ្ញើដល់បងប្អូនញាតិញោមទាំងអស់បន្តចូលរួមប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ព្រមទាំងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

ទេយ្យទានដែលបាននាំយកមកប្រគេនរួមមានដូចជា:អង្ករចំនួន ៩៩ការ៉ុង(ក្នុង១ការ៉ុងចំនួន ១០គីឡូក្រាម) មីចំនួន ៩៩កេះ និងឃីតចំនួន ៩៩កញ្ចប់ ៕ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *