ឃាត់ខ្លួនបុរសម្នាក់ពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល ៖ ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៩ និង៣០នាទី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាស ស៊ីនួន ហៅ0៣ដើម ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតភូមិកន្លែងជ្រៅ ឃុំក្រប៉ៅ ស្រុកកំចាយមា ខេត្តព្រៃវែង មកស្នាក់នៅបន្ទប់ជួលភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល    មុខរបរកម្មកសំណង់ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៩កញ្ចប់តូច និងកញ្ចប់មធ្យម១កញ្ចប់និងកាំបិត ផ្គាក់ចំនួន១ ដងធ្វើពីឫស្សី ផ្លែ ដែក  ប្រវែង0,5ម៉ែត្រ ប៉ូលិសបន្តថាមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចេញល្បាតដល់ចំណុចកើតហេតុក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍ ថាមានជនសង្ស័យម្នាក់កំពុងនៅក្នុងបន្ទប់លេខ៣ ផ្ទះរបស់ឈ្មោះ ឆ្លូញ កើតហេតុខាងលើក៏ឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន១៩កញ្ចប់ និងមធ្យម១កញ្ចប់ដាក់នៅរុំក្នុងម៉ាស់លោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មាស ស៊ីនួន  បានសារភាពថាថ្នាំញៀននេះខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះនៅម្តុំចំណុចខេត្តកំពង់ស្ពឺតម្លៃ ៤០០ ០០០ រៀលពិតប្រាកដមែន។ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *