សម្ភាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងលោកឧត្តមសេនីយ៍ទោ ខូវ លី បាននាំយកមកប្រគេនដល់ព្រះសង្ឃ វត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា  ឆ្នាំ២០២១ ម្សិលមិញនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមការងារនាំយកសម្ភារ និងទេយ្យទានមកប្រគេនដល់ព្រះចៅអធិការ វត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សម្ភារដែលបាននាំយកមកប្រគេននាឱកាសនោះរួម មាន៖ -សម្ភារជាទេយ្យទានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានៈ សុីម៉ង់ត៍ចំនួន ១០តោន  អង្ករ ចំនួន ១០បេ  ទឹកបរិសុទ្ធ  ២០កេស។

និងសម្ភារជាទេយ្យទានរបស់លោកឧត្តមសេនីយ៍ទោ ខូវ  លី  មានៈ  ត្រីខ ចំនួន ០៣កេស  ភេសជ្ជ: ចំនួន ០៥កេស  មីចំនួន ០៥កេស។

ព្រះអង្គខន្តិសារោ ប៉ែន សេដ្ឋា ព្រះចៅអធិការវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) បានថ្លែងអំណរគុណ និងប្រគេនពរឯកឧត្តម លោកឧត្តមសេនីយ៍ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារៈកិច្ច ប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *