ប្រជាពលរដ្ឋស្រុកគូលែនខេត្តព្រះវិហាររីករាយសម្បាយចិត្តនិងរកប្រាក់ចំណូលតាមរយៈផលអនុផលព្រៃឈើ

ព្រះវិហារៈ រដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ផលអនុផលព្រៃឈើបានដុះចេញព្រោង ព្រាត ធ្វើឲ្យ បងប្អូនប្រជាកសិករ សប្បាយចិត្តនិងការប្រមូលផលអនុផលព្រៃឈើ ដែលរក ប្រាក់ចំណូលបានក្នុងម្នាក់១០ម៉ឺនទៅ១៥ម៉ឺនរៀលម្នាក់ៗក្នុង១ថ្ងៃ។

ផលអនុផលព្រៃឈើដែលបងប្អូនប្រជាកសិកររកប្រាក់ចំណូលបានមកនេះរួមមាន(ផ្សិតប៉ក់,ផ្សិត កញ្ជោរ,ផ្សិតក្ងោក ផ្កាស្មៅ ទំពាំងព្រៃ មើមត្នោតព្រៃ ជាដើម)។

បើតាមការបញ្ជាក់ពីប្រជាកសិករ ដែលប្រកបមុខរបរដើរប្រមូលផលអនុផលព្រៃឈើនេះថា ក្នុងម្នាក់ៗក្នុង១ថ្ងៃអាចប្រមូលបានជាមធ្យមប្រមាណ ៥/kg ហើយតំលៃដែលឈ្មួញកណ្ដាល ឈរចាំទិញ គឺផ្សិតប៉ក់ ១kg បាន២៥០០០រៀល ចំណែកឯផ្សិតកញ្ជោរ ១គីឡូ១៧០០០រៀល  ផ្សិតក្ងោកបានតំលៃ១គីឡូ២០០០០រៀល ការប្រមូលផលអនុផលព្រៃឈើ នេះគឺប្រជាកសិកររស់នៅ ឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *