រដ្ឋបាលខេត្តស្វាយរៀងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពដែលស្លាប់ចំនួន២នាក់ដោយសារជំងឺកូវីដ១៩នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងពិតជាមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួល ព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាច សាហាវដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សាច់ញាតិជា ទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធដែលបានស្លាប់ បាត់បង់ដោយសារ ជំងឺកូវីដ-១៩ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ករណីទី១.ទទួលមរណភាពដោយសារជំងឺកូវីដ-១៩មុនពេលចូលសម្រាកព្យបាលមានឈ្មោះ ធន់ សាខន អាយុ ៥៩ឆ្នាំ រស់នៅភូមិ មេលោង សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១នៅវេលាម៉ោង១២ៈ៣០នាទីក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី-១៩ខេត្តបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់បានធ្វើកោសល្យវិច្ឆ័យយកវត្ថុវិភាគសំណាកតាមរយះធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ-១៩។តាមការសន្និដ្ឋានរបសក្រុមគ្រូពេទ្យ៖បុរសខាងលើទទួលមរណភាពដោយសារ ជំងឺរ៉ាំរ៉ៃ លើសឈាម ទឹកនោមផ្អែម និងមានជំងឺកូវីដ-១៩។

ករណីទី២.ទទួលមរណភាពក្នុងអំឡុងពេលព្យាលជំងឺកូវីដ-១៩នោះមានឈ្មោះ អ៊ុក សុគា ៣៥ឆ្នាំមុខរបរកម្មកររោងចក្រ1kស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញមានស្រុកនៅភូមិ សំរោង ឃុំ មុខដា ស្រុក រមាសហែក ខេត្តស្វាយរៀងបានធ្វើដំណើរដោយ មធ្យោបាយផ្ទាល់ ខ្លួនមកដល់ទឹកដីទីរួមខេត្តស្វាយរៀងដោយមានអការសង្ស័យចូលក្នុងនិមយន័យជំងឺកូវីដ-១៩សភាពចាប់ផ្តើនិវត្តន៍ទៅសភាពធ្ងនធ្ងរតតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់នូវម៉ាសុីនជំនួយក្នុងការដកដង្ហើមហើយនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១៣ៈ០០នាទីបានទទួលមរណភាពដោយសាររលាកសួតនិងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាងបង្កឡើងដោយជំងឺកូវីដ-១៩។ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង៖សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៤៣នាក់ខាងលើសូម ដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម  សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងរួសរាន់ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤៧១២៥២២និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យខ្ចាប់ខ្ជួននូវវិធាការការពារតាមណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *