ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤:១០នាទី កម្លាំងការិយាល័យជួញដូរមនុស្ស ដោយយោងលើបទល្មេីសជាក់ស្ដែង។
ប្រភពបានអោយដឹងថា:ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីនាំខ្លួនមកធ្វើការសាកសួ។
យោងតាមប្រភពបានអោយដឹងថាជនសង្យយ័ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមាន ឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានប្រើអំពើហឹង្សាដោយចេតនានិង បានយកដំបង ឬស្សីវាយទៅលើប្រពន្ធជាច្រើនកន្លែង និងបានយកកាំបិទតាំងតោគំរាមអារកសំលាប់ចោល ដែលប្រព្រឹត្តនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិឃុំ.ស្រុកកើតហេតុខាងលើ មូលហេតុមកពី ប្រច័ណ្ឌប្រពន្ធ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន:
១- ដំបងឬស្សី ប្រវែង៥០ស.ម។២-កាំបិទតាំងតោ០១។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននិងកំពុងអនុវត្តតាមនីតិវិធីផងដែរ៕

