កំពង់ចាម : លោក ឧប នាយក រដ្ឋ មន្ដ្រី ហោ ណាំហុង នាព្រឹក ថ្ងៃ ទី១១ ខែមករា ឆ្នាំ ២០២១ បានអញ្ជេីញ ជា អធិបតី ក្នុងពិធី បេីក បវេសនកាល ឆ្នាំ សិក្សា ២០២០-២០២១ និង សម្ពោធ អគារ សិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើ នឹង ១២បន្ទប់ ដែលជា អំណោយ របស់ មូលនិធិ ហោ ណាំហុង -បូរី ហោ ផ្តល់ ជូន វិទ្យាល័យអប់រំពិសេស កំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រី រាជការ និង សប្បុរសជន នានា ផង ដែរ ។
លោក ឧប នាយក រដ្ឋ មន្ដ្រី ហោ ណាំហុង បាន ថ្លែង ថា ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រទេស ជាតិ យើង ទទួល បានជោគជ័យ ក្នុង ការ អភិវឌ្ឍន៍ គ្រប់ វិស័យ មិន ថា នៅ រាជធានី ឬនៅ តាម បណ្ដា ខេត្ត -ក្រុង នោះ ទេ ដោយមាន បរទេស បានទទួល ស្គាល់ ចំពោះ ការ រីកចម្រើន យ៉ាង ឆាប់រហ័ស នេះ ផងដែរ ។
ជាមួយគ្នា នោះ លោក ឧបនាយករដ្ឋមន្រ្តី បាន កោតសរសើរ និង ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ លោក នាយក លោក គ្រូ អ្នកគ្រូ ទាំងអស់ ដែល បាន យកចិត្ត ទុកដាក់ ក្នុង ការ ដឹកនាំ សាលា រៀន ក៏ដូចជា ការ បម្រើ ដល់ វិស័យ អប់រំ រហូត ទទួល បាន លទ្ធផល ផ្លែផ្កា ជាទី មោទនៈ នាពេល កន្លង មក ជាពិសេស បាន ចូលរួម ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ -១៩ ទៀត ផង ។ ហើយ លោក ក៏បាន សំណូមពរ ដល់ អ្នក គ្រប់គ្រង សាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ទាំងអស់ ឲ្យ ជួយ ថែរក្សា អគារ ថ្មី នេះ ទុក សម្រាប់ ក្មួយៗ ចៅ ៗ ដែល ជា ទំពាំង ស្នង ឫស្សី បាន សិក្សា រៀនសូត្រ រហូត ទទួល បាន ជោគជ័យ ប្រកប ដោយ គុណភាព ផងដែរ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ឲ្យដឹងថា សិស្ស ក្នុង វិទ្យាល័យ អប់រំ ពិសេស សរុប ចំនួន ១៧២នាក់ ក្នុងនោះ សិស្ស ពិការ ភ្នែក មាន ៥៥នាក់ និង គផ្លង់ ចំនួន ១១៧នាក់ ចាប់ ពី ថ្នាក់ បឋម ដល់ វិទ្យាល័យ ដោយ មាន បុគ្គលិក សរុប ចំនួន ៣០នាក់ ។ និង មាន អគារ សរុប ចំនួន ៧ខ្នង ស្មើ នឹង ៤១បន្ទប់ ក្នុង នោះ អគារ ស្នាក់នៅ ថ្មី ១ខ្នង កម្ពស់ ៣ជាន់ ស្មើ នឹង ១២បន្ទប់ ដែលជា អំណោយ របស់ មូនិធិ ហោ ណាំហុង -បូរី ហោ សរុប ជា ទឹកប្រាក់ ប្រមាណ ជា ២៩១.២០៤ដុល្លារ អាមេរិក ។ ក្នុង នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោកស្រី បានចុះ សួរសុខទុក្ខ បុគ្គលិក កុមារ ពិការ ភ្នែក និង គថ្លង់ ចំនួន ២ដង ក្នុង ១ឆ្នាំ ដោយ បាន រៀបចំ អាហារ ថ្ងៃត្រង់ ព្រមទាំង ឧបត្ថម្ភ ជា សំភារៈ សិក្សា គ្រឿង ឧបភោគ បរិភោគ និង ថវិកា មួយ ចំនួន ដល់ បុគ្គលិក សិស្សានុសិស្ស និង សម្រាប់ សាលា រៀន ផងដែរ ៕