លោក ដោក ប៊ុនថុន ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម កុល ប៊ុនលី ចែកជូនប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ រស់នៅឃុំពេជចង្វារ ស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ដោក ប៊ុនថុន អនុប្រធានយុវជនគណបក្សខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម កុល ប៊ុនលី សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម កុល ប៊ុនលី ចែកជូនប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ រស់នៅឃុំពេជចង្វារ ដែលជាសមាជិកគ្រួសារដែលត្រូវធ្វើចត្តាឡីស័ក ប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ កំពុងសម្រាកនៅមន្ទីរពេទ្យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម, មីម៉ាៗ ១កេះ, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប, ម៉ាស ១០០ប្រអប់, អាល់កុល ២លីត្រ, សាប៊ូ ១ដុំ ៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *