សេចក្តីប្រកាស់ព័ត៌មានការបន្តរកឃើញអ្នកវិជ្ជមានកូវិដ.១៩ចំនួន១១ថ្មីបន្ថែម

ខេត្តកំពង់ឆ្នាំង:បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបដ់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨មិថុនា២០២១នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមជម្រាបជូនសាធារណៈជននិងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមាន covid 19 ចំនួន 11 នាក់ថ្មីបន្ថែមទៀតក្នុងនោះស្រី 8 នាក់ផងដែរ ដែលជា.កម្មកររោងចក្រ.ពលករ.បុគ្គលិកក្រុមហ៊ុន.មេផ្ទះ.អនុភូមិផងដែរ ។

រដ្ឋបាលខេត្តបន្តអំពាវនាវដល់ទទូចដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករកម្មការិនីស្នាក់នៅទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះឱ្យធ្វើចិត្តតែសាក់នៅតាមលំនៅដ្ឋានពីសំណាក់រាងខ្លួនឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាលបន្តតាមដានសុខភាពរបស់បងប្អូននៅជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗតាមជាក់ស្ដែង ។

អាស្រ័យដូចបានជម្រាបជូនខាងលើរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកកំពង់ត្រាចឬមន្ទីរពេទ្យខេត្តឬមណ្ឌលសុខភាពដែលនៅជិតដើម្បីធ្វើតេស្តយកសំណាកនៃកូវីត19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារ.៣កុំដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង ។

សូមបញ្ជាក់ផងដែរថាសរុបអ្នកវិជ្ជមានកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានចំនួន៣៦២នាក់ស្រី២៦៨នាក់ជាសះស្បើយថ្មីគ្មាន សរុបចំនួន២៨៧នាក់ស្រី២១០នាក់ស្លាប់ ថ្មី២នាក់សរុប៦នាក់ស្រី៤នាក់ហើយអ្នកដែលកំពង់ព្យាបាល៦៩នាក់ស្រី៥៤នាក់ផងដែរ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *