ខេត្តកំពង់ឆ្នាំងៈ នៅស្នាក់ការសាខាកាកបាទក្រកម្ពុជាខេត្តកំពង់ឆ្នាំង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះបានរៀបចំប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល និង ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៥ យាងចូល៨៦ព្រះ វស្សា ដោយបានប្រព្រឹត្ត្តទៅក្រោមអធិបតីភាព ឯកឧត្ត ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង លោជំទាវ និង ឯកឧត្តម អម សុភា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំឆ្នាំង ព្រមទាំងមានការចូលរួមពីសំ ណាក់អនុប្រធាននិងសមាជិណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំឆ្នាំងផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសារថ្វាយព្រះពរដោយមានខ្លឹមសារថាៈទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុតក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលនេះ ។
ឯកឧត្តមបានមានប្រសាសន៍ដោយបានសម្ដែងនូវការគោរពនិងចងចាំជានិច្ចនូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែសម្ដេចយាយជាអង្គម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិក្នុងវិស័យមនុស្សធម៌និងសូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។
ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនេះ គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលកើត និង ផ្ទុកមេរោគអេដស៍ និងគ្រួសារដែលជួបការលំបាកផងដែរ ៕ដោយ សុក្ខារិន

