ខេត្តកំពង់ឆ្នាំង:សេចក្តីរាយការណ៍មួយបានអោយដឹងថារថយន្ត១គ្រឿងដឹកផ្លែឈើពីលើបង្កប់ត្រី សាល់ម៉ុនជាង៣៦០កេះបន្លំភ្នែករបស់សមត្ថកិច្ចដោយធ្វើដំណើរតាមរថយន្តចង្កូតស្តាំពាក់ស្លាកលេខ KCHH.0032តាមផ្លូវជាតិលេខ៥ឆ្លងកាត់ខេត្តកំពង់ឆ្នាំងចូលទៅរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនាយកដ្ឋានបសុព្យាបាលឃាត់បាននិងប្រគល់អោយទៅជំនាញរដ្ឋបាលជល់ផលដោយឡែកផ្លែឈើត្រូវបានគេផ្ទេសាងដាក់ទៅរថយន្តផ្សេងៗនាំយកចេញ ។
ដោយឡែករថយន្តធុនធំដឹកត្រីសាម៉ុនត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការផាក ពិន័យជាប្រាក់១២លានរៀលនិងបានអនុញ្ញាតអោយធ្វើដំណើរបន្តទៅមុខទៀតដោយរលូន ។
សេចក្តីរាយការណ៍បានអោយដឹងថាការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី១៦មិថុនា២០២១ថ្មីៗកន្លងទៅនេះនៅចំណុចខាងមុខអធិការនគបាលស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលបានដឹងហេតុការណខាងលើនេះពួកគាត់ឆ្ងល់ថាបើរបស់នេះមានពន្ធត្រឹមត្រូវហេតុអីបានជាត្រូវបានមន្ត្រីជំនាញធ្វើការផាកពិនយ័បង់ជាប្រាក់ទៅវិញឬមួយត្រីសាម៉ុនខាងលើនេះគេដឹក ជញ្ជូនលោតឆត្រ័ឬ មិនមានការបង់ពន្ធជូនរដ្ឋទេ ?
តែទោះជាយ៉ាងណាមន្ត្រីគយចលត័តាមបណ្តាខេត្តទៅណាអស់ហើយបានជាមិនដឹងរឿងនេះសោះ? ហើយរថយន្តដឹកត្រីសាម៉ុននេះក៍មិនមែនទើបនិងដឹក១ជើងនេះដែរ ។
ក្រោយការផាកពិន័យរួចរថយន្តដឹកផ្លែឈើពីលើត្រីសាម៉ុនពីក្រោមក៍ធ្វើដំណើរចូលទៅរាជធានីហើយដែរ ? ហើយការចរចាត្រីសាម៉ុងនៅលើទីផ្សារក្នុងរាជធានីសម្រាប់ប្រជាពលរដ្ឋទិញយកទៅហូបអាចទទួលរងផលប៉ះពាល់ដល់សុខភាពយ៉ាងណាដែរទេ?
ពាក់ពន្ធ័និងករណីខាងលើនេះមិនត្រូវបានខាងណាថាជារបស់ម្ចាស់ណានោះឡើយហើយក៍មិនមាន អ្នកសារព័ត៌មានក្នុងខេត្តបានដឹងនោះឡើយដោយសារតែការចរាចរបស់ពួគគេតែងតែធ្វើឡើងនៅពេលយប់ស្ងាត់៕ដោយ សុក្ខារិន

