ព្រះវិហារៈអភិបាលស្រុកឆែបលោក សុខ សាន្តដារ៉ា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះបាន ដឹកនាំមន្ត្រីរាជការអាជ្ញាធរភូមិឃុំយកត្រាក់ទ័រចុះឈូសសម្អាតសម្រាមដែលបងប្អូនប្រជាពលរដ្ឋយកទៅបោះចោលពាសវាល។
លោកអភិបាលស្រុកបានអោយដឹងនៅព្រឹកមិញនេះថា៖ដោយមើលឃើញថាបងប្អូនប្រជាពលរដ្ឋបានយកសម្រាមទៅបោះចោលយ៉ាងអនាធិបតេយ្យពាសវាលពាសកាលដោយមិនបោះចូលរណ្តៅធ្វើ អោយមានបរិស្ថានមិនល្អសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាសម្រាប់ភ្ញៀវទេសចរណ៍ដែល អញ្ជើញមកពីជិតឆ្ងាយមកទស្សនាផ្ទៃទន្លេនៃខ្សែបន្ទាត់ព្រំដែនកម្ពុជាឡាវទើបលោកដឹកនាំក្រុមការងារធ្វើការឈូសឆាយសម្អាតអោយអស់។ហើយលោកក៏បានផ្ទាំផ្ញើរទៅដល់បងប្អូនអាជីវករសូមអោយចូល រួមសម្អាតតាមច្រាំងទន្លេក៏ដូចជាតាមលំនៅដ្ឋានដែលរស់នៅរៀងខ្លួនដើម្បីសុខមាលភាពនិងសោ ភ័ណ្ឌភាពច្រាំងទន្លេយើងផងដែរ៕

