ខេត្តកំពង់ឆ្នាំង:សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីមរណភាពបុរស១នាក់ទៀតហើយជាអ្នកជម្ងឺកូវិដ១៩សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំំពង់ឆ្នាំងនៅថ្ងៃទី១៦មិថុនា២០២១ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថាបុរសជនជាតិខ្មែរឈ្មោះ គ្រីភារិទ្ធអាយុ ៣១ ឆ្នាំរស់នៅក្នុងភូមិហង្សឈូកឃុំស្វាយ ស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំង.បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដោយអាការហត់ខ្លាំង.ក្អកស្លេះពិបាកដកដង្ហើម និង ក្ត្តៅខ្លួនខ្លាំងហើយឈឺសន្លាក់ និងឈឺសាច់ដុំនៅវេលាម៉ោង៣ និង ៥នាទីថ្ងៃ ៥មិថុនា ២០២១ ជាលទ្ធផលធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ១៩។
ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងអ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវី១៩។
ដោយការវិវត្តន៍របស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងធ្ងន់ធ្ងឡើង”ពីមួយថ្ងៃទៅមួយថ្ងៃបើទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង ៤ និង ៥០ នាទីថ្ងៃទី ១៦ មិថុនា ២០២១ម្សិលមិញ។
ការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺឈ្មោគ្រីភារិទ្ធ អាយុ ៣១ឆ្នាំជនជាតិខ្មែរបានទទួល មរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកជំងឺកូវិដ១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមចូលរួមចំណែកសោកស្ដាយជាពន់ពេកនិងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ទាំងអស់គ្នា ។
សូមបញ្ជាក់ថានៅថ្ងៃដដែលនេះផងដែរស្ត្រីម្នាក់ទៀតក៍បានទទួលមរណះភាពឈ្មោះម៉មគីម អាយុ៦៨ឆ្នាំរសនៅភូមិក្រាំងស្រម៉.ឃុំស្វាយជុក.ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកព្យាបាលនៅមន្ទីពទ្យខេត្តកំពង់ឆ្នាំង ដោយអាការ ក្អកហត់ និងពិបាក់ដកដង្ហើម ក្តៅខ្លួនខ្លាំង ។ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងឡើងៗទោះបីក្រុមគ្រូពេទ្យខិតខំ ថែទាំសង្គ្រោះព្យសបាលតាមបច្ចេកទេសយ៉ាងណាក៍ដោយអ្នកជម្ងឺបានទទួលមរណះភាព ដោយសារជម្ងឺរលាកសួតធ្ងន់ធ្ងបណ្តាលមកពីជម្ងឺកូវិដ១៩ ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម.ជម្ងឺខ្សោយតម្រងនោមប្រចាំកាយរ៉ាំរ៉ៃដំណាក់កាលចុងក្រោយនៅវេលាម៉ោង៧និង៥០នាទីថ្ងៃទី១៦មិថុនា២០២១ម្សិលមិញនេះផងដែរ ៕ដោយ សុក្ខារិន

