ព្រះវិហារៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,ដឹកនាំដោយលោក ប៊ុន វេន តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមមាគម បានដឹកនាំក្រុមការងារចូលរួមបុណ្យសព គ្រួសារក្រីក្រ ឈ្មោះ ខន ភីអេក ភេទប្រុស អាយុ២១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះក្រុមការងារក៏បាននាំយកនូវ ទឹកសុទ្ធ ចំនួន ១០ យួរ និងថវិកា ចំនួន ១០០,០០០៛ (មួយរយពាន់រៀលគត់)។ ដើម្បីចូលរួមរំលែកទុក្ខផងដែរ៕ដោយ ស៊ឹម ចរិយា

