អនុសាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្ត ស្រុកជាំក្សាន្តចុះអប់រំ ផ្សព្វផ្សាយអំពីជំងឺកូវីដ១៩

ព្រះវិហារៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារអនុសាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,ដឹកនាំដោយ លោក វ៉ន សារ៉ុម និងលោក ប៊ុន វេន តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមមាគម បានដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋចំនួន ០៣ ភូមិ ស្មើនឹង ៧០គ្រួសារ គឺ ៖

១.ភូមិរុងរឿង ៥

២.ភូមិរុរឿង ១

៣.ភូមិអូរក្សាន្ត

ក្នុងពេលចុះផ្សព្វផ្សាយអប់រំនោះ ក្រុមការងារក៏បាននាំនូវសម្ភារៈសម្អាត និងអនាម័យមួយចំនួនជូនដល់ពួកគាត់ ព្រមទាំងបានផ្តាំផ្ញើឱ្យចេះការពារខ្លួន និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ផងដែរ៕ដោយ ស៊ឹម ចរិយា

You might like

Leave a Reply

Your email address will not be published. Required fields are marked *