លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម

កំពង់ចាម :  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស  នៅវត្តអង្គួញដីសិរីសុខា  ឃុំក្រឡា  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម។

ពិធីនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧  ខែមិថុនា  ឆ្នាំ ២០២១  ដោយមានការ អញ្ជើញ ចូលរួម ពី  លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា  និង សហការី ជាច្រើន រូបផងដែរ  ។

ឆ្លៀតឱកាសនោះដែរ  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បាន លេីកឡេីងថា ដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ទេីបយេីងមាន ឱកាស ធ្វើ បុណ្យ ដាក់ទាន ជួបជុំ គ្នា  បង្ហាញ ពី ទឹកចិត្ត គោរព ស្រលាញ់  និង ប្រតិបត្តិ តាម ឱវាទ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា   និង ដើម្បីប្រាថ្នាយកកុសលផលបុណ្យ សម្រាប់ជាតិនេះផង និងសម្រាប់អនាគតជាតិផងដែរ ។

លោកជំទាវក៏បានក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់  សូម ឲ្យមានការ ចូលរួម ជាមួយ អាជ្ញាធរ  ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ជាពិសេស ត្រូវ អនុវត្ត វិធានការ  ៣ការពារ  ៣កុំ  តាម ការណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល  ដើម្បី កាត់ផ្ដាច់ នូវខ្សែ ចម្លង នៃ ជំងឺ ដ៏ កាច សាហាវ  និង ប្រកប ដោយ គ្រោះថ្នាក់ នេះ  ពី សហគមន៍យើង ។

ទេយ្យវត្ថុ ដែលបានប្រគេន រួមមាន៖ ទៀនវស្សា  ផ្កាស្រស់ ផ្លែឈើ   ស្លាដក់  បាត  តែ  ស្ករស  ទឹកបរិសុទ្ធ  ទឹកក្រូច  ទឹកដោះគោ  មី   អង្ករ  សាច់ក្រក  ត្រីងៀត  ត្រីខ  ម៉ាស  អាល់កុល  ជែលលាងដៃ  និងបច្ច័យ ចំនួន  ១លាន  ៩៥ម៉ឺនរៀល   និង ៤០០ដុល្លារ អាមេរិក  ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *