ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី ដើម្បីពិភាក្សាការងារស្តីពីការរៀបចំផែនការ ចាក់វ៉ាក់សាំងជូនដល់ បងប្អូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង ដែលនិងប្រព្រឹត្តទៅនៅ ពេលខាងមុខនេះ

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ ដើម្បីពិភាក្សាការងារស្តីពីការរៀបចំផែនការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករ  កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង  ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងប្រតិភូក្រសួងការពារជាតិមួយចំនួនទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *