ឃាត់ជនសង្ស័យប្រុសស្រី៧នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកពញាឮ

កណ្តាល ៖ ជនសង្ស័យប្រុសស្រី៧នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ១២ និង៤០នាទីនៅចំណុចផ្ទះរបស់ឈ្មោះ ទុំ សុផែន ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៧នាក់ (ស្រីម្នាក់)រួមមាន ១-ឈ្មោះ ទុំ សុផែន ភេទប្រុស   អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សាដែក មានទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម)ជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់, ២-ឈ្មោះ សុខ ដាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិ ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និង ប្រើប្រាស់ ,៣-ឈ្មោះ ជេ ដេវីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរនិងប្រើប្រាស់,៤-ឈ្មោះ រស់ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសោរ ទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម)ជួញដូរ និង ប្រើប្រាស់,៥-ឈ្មោះ ហួន ចំរ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម)ជួញដូរ និង ប្រើប្រាស់,៦-ឈ្មោះ អឿន ជីង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេប៉ូសាំង ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម)ជួញដូរ និង ប្រើប្រាស់ និង៧-ឈ្មោះ ម៉ៅ ឆៃយ៉ា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀនក្នុងទឹកនោម)សមគំនិត ជួញដូរគ្រឿងញៀន ។លទ្ធផលគ្រូពេទ្យយកសំណាកទាំង ០៧ នាក់ រកមេរោគកូវីត១៩ គឺអវិជ្ជមាន ។វត្ថុតាងចាប់យក ១-សារធាតុញៀនមេតំហ្វេតាមីន(ice)ប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់តូច ទម្ងន់ ២,៣៤ក្រាម,២-ទូរសព្ទ០៣គ្រឿង ម៉ាកVIVO ០២គ្រឿង និង ម៉ាកrealme ០១ គ្រឿង ,៣-ឧបករណ៍វិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន,៤-ម៉ូតូ០៣គ្រឿង (ម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CH-2051 ចំនួន០១គ្រឿង , ម៉ាក Honda C125 ពណ៌ឈាមជ្រូក ស្លាកលេខ កណ្តាល1AA-8251 ចំនួន១គ្រឿង , ម៉ាក MSX ពណ៌ខ្មៅស គ្មានស្លាកលេខ)និង៥-ដាវ ចំនួន០២ដើម(ធ្វើពីដែក) ។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋបានរាយការណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅចំនួនផ្ទះរបស់ឈ្មោះ ទុំ សុផែន ។ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់បានចុះទៅដល់កន្លែង និងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់មកបានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងចាប់យកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យឈ្មោះ សុខ ដាវីត បានសារភាពថា ថ្នាំញៀននៅចំពោះមុខនេះ គឺជារបស់ខ្លួនពិតមែន ហើយថ្នាំញៀននេះគឺទិញមកពីឈ្មោះ ង៉ូវ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំជាង នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ទៅទិញម្តងៗចំនួន២០ដុល្លារ យកមករំលែកច្រកជាកញ្ចប់តូចៗ លក់បន្តក្នុងតម្លៃ២០០០០រៀល ក្នុងមួយកញ្ចប់ ហើយរយៈពេលពីរ ទៅបី ថ្ងៃទៅទិញម្តង»។ចំណែកជនសង្ស័យទាំង ០៦ នាក់ទៀត ពិតជាធ្លាប់ជួយដឹកជញ្ជូន ចាត់ចែងយកថ្នាំញៀនទៅលក់ឱ្យគេ ដើម្បីជាថ្នូរបានថ្នាំញៀនប្រើប្រាស់ខ្លួនឯង ។ រីឯជនសង្ស័យឈ្មោះ ទុំ សុផែន ជាម្ចាស់ផ្ទះបានផ្តល់ទីតាំងផ្ទះរបស់ខ្លួន និង ចូលរួមធ្វើសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន  បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធីនៃច្បាប់ ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *