ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថានចែកទេយ្យទានដល់ថ្នាក់ដឹកនាំមន្រ្តីរាជសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងចំនួន២៥អង្គ/នាក់

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១៧ខែមិថុនា ឆ្នាំ២០២១ ព្រះសិរីធម្មញាណព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន  ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជខេត្តកំពង់ឆ្នាំងបានចែកទេយ្យទានដល់ថ្នាក់ដឹកនាំមន្រ្តីរាជសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងចំនួន២៥អង្គ/នាក់នៅវត្ត អារញ្ញិការាម។ ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាថាៈដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្នុងសាខា ដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងសាខាទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។

ទេយ្យទានដែលបានចែកជូនក្នុងថ្នាក់នាំនិងមន្រ្តីរាជការម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី០១កេស ត្រី១យួរនិងថវិកា ៣ ម៉ឺនរៀលនោះផងដែ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *