កណ្តាល៖ជនសង្ស័យម្នាក់ចំណោម២នាក់ពាក់ព័ន្ធករណីជួញដួរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន នាថ្ងៃទី១៦មិថុនាឆ្នាំ២០២១វេលាម៉ោង៩និង ១៥នាទីយប់នៅចំណុចផ្លូវបេតុង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់គេចខ្លួនម្នាក់រួមមាន ១-ឈ្មោះយ៉ាន់ ពិសី ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរបុគ្គលិកណែត(ឃាត់ខ្លួន)និង២- ឈ្មោះ ហៅ ភេទប្រុស រស់នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់តូច, ម៉ូតូ០១គ្រឿងម៉ាកHONDA CUB ពណ៌ទឹកបិច គ្មានស្លាកលេខនិងទូរសព្ទ០១ គ្រឿងម៉ាកOPPOពណ៌ក្រហម។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្ដិ៍ដើមមៀន បានចេញល្បាតដល់ចំណុចកើតហេតុ ខាងលើក៏មានម៉ូតូមួយគឿងជិះគ្នាពីរនាក់ដោយមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន០៦កញ្ចប់តូចដែលជនសង្ស័យទម្លាក់ចោលលើផ្លូវបេតុងរួចធ្វើការឃាត់ខ្លួនហើយរាយការណ៍ជូនលោកអធិការនាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍។នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យបានឆ្លើយសារភាពថា «ថ្នាំញៀនចំនួន០៦កញ្ចប់តូចនេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ឈ្មោះ តាប់ នៅម្តុំសាលារៀនបឋមសិក្សាព្រែកសំរោង ក្នុងតម្លៃ៦០០០០រៀល(ប្រាំមួយមុឺនរៀល) ពិតប្រាកដមែន»។បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកផ្នែកប៉ូលិសជំនាញក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ភាវុន

