រដ្ឋបាលខេត្តព្រះវិហារ . សម្រេចផ្អាកអាជីវកម្មផ្ទះសំណាក់ និងអាហារដ្ឋាន លីហួត បន្ទាប់រកឃើញពាក់ព័ន្ធករណវិជ្ជមានកូវីដ១៩

ព្រះវិហារៈ នាព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សម្រេចផ្អាកអាជីវកម្ម ផ្ទះសំណាក និងអាហារដ្ឋាន លីហួត ជាបណ្តោះអាសន្ន ស្ថិតនៅក្រុងព្រះវិហារ បន្ទាប់ពីក្រុមការងារយកសំណាករបស់មន្ទីរពេទ្យ១៦មករា  ក្រុងព្រះវិហារ បានរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ ចំនួន០១រូប ក្នុងចំណោម០៣រូប មានឈ្មោះ ថេង ពិសិទ្ធ ភេទប្រុសអាយុ២៦ឆ្នាំ  បានសម្រាក និងបរិភោគអាហារនៅទីនោះ ដោយឡែក២នាក់ដែលអវិជ្ជមានឈ្មោះ ឃុន វុទ្ធី  ភេទប្រុស អាយុ៣៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មុន  សុខហេង ភេទប្រុស  អាយុ ៣២ឆ្នាំ។SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *