ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងសេចក្តីត្រូវការចាំបាច់របស់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច

កំពង់ធំៈ នៅថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021 ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងសេចក្តីត្រូវការចាំបាច់ជាអទិភាពនានារបស់បងប្អូនអតីតយុទ្ធជន ចំនួន 140 គ្រួសារ ដែលកំពុងរស់នៅក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន  សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា  និងបានសំណូមពរឲ្យបងប្អូនត្រូវខិតខំថែរក្សាសុខភាពឲ្យជៀសផុតពីជំងឺកូវីដ19 ដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ 3 កុំនឹង 3 ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានហ្មត់ចត់ជាទីបំផុត ទោះបីជាយើងបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19រួចហើយក្តី ។

បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្ដល់ផ្ទះថ្មី និងដីសម្រាប់ឱ្យពួកគាត់បានរស់នៅនិង បង្កបង្កើនផលកសាងជីវភាព គ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ដោយមានបញ្ហាលំបាកមួយចំនួនបងប្អូនអតីតយុទ្ឋជនបានសំណូមពរដល់ស្ថាប័នដែលមានការពាក់ព័ន្ធ សូមមេត្តាជួយដោះស្រាយសម្រួលដល់ការរស់នៅរបស់ពួកគាត់ មានដូចជា ទី១ ជំរុញនិងពន្លឿនការកសាងផ្លូវលំប្រវែង 12 គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានព្រោះបងប្អូនបច្ចុប្បន្នមានការលំបាកក្នុងការធ្វើដំណើរ ទី២ សូមមេត្តាជួយសាងសង់អណ្ដូង ទឹកសម្រាប់ពួកគាត់បានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងទី ៣ សូមមេត្តាជួយដោះ ស្រាយបន្ទះសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីបានប្រើប្រាស់ភ្លើង ព្រោះនៅទីនេះមិនទាន់មានបណ្ដាញអគ្គិសនីសំរាប់ប្រើប្រាស់ឡើយ ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនទាំងអស់ត្រូវ ខិតខំកសាងកែលម្អជីវភាពរស់នៅដោយត្រូវដំណាំបន្លែបង្ការផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ និងត្រូវគោរពតាមការដឹកនាំ និងណែនាំរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *