ខេត្តកំពង់ឆ្នាំង:សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីមរណភាពស្ត្រីជនជាតិខ្មែរ១នាក់ជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តកំំពង់ឆ្នាំងនៅថ្ងៃទី១៦មិថុនា២០២១ ។រដ្ឋបាលខេត្តកំពង់ឆ្នាំងសូន្យជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថាស្ត្រីជនជាតិខ្មែរឈ្មោះ ម៉មគីម អាយុ 68 ឆ្នាំរស់នៅក្នុងភូមិក្រាំងស្រម៉.ឃុំស្វាយ ជុក.ស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដោយអាការក្អក.ហត់.ពិបាកដកដង្ហើម និង ក្តីខ្លួនខ្លាំងនៅវេលាម៉ោង 2 និង 00 នាទីថ្ងៃ 12 មិថុនា 2021លទ្ធផលធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ19។ ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងអ្នកជំងឺបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវី19។ដល់ការវិវត្តន៍របស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងធ្ងន់ធ្ងឡើងពីមួយថ្ងៃទៅមួយថ្ងៃបើទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានមកដាក់ភាពនៅវេលាម៉ោង 7 និង 50 នាទីថ្ងៃទី 16 មិថុនា 2021 នេះ ។
ការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺស្ត្រីឈ្មោះម៉មគឹម អាយុ 68 ឆ្នាំជនជាតិខ្មែរបានទទួល មរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ.បណ្ដាលមកពីជម្ងឺកូវីត.19 នឹងមានជំងឺលើស ឈាម.ជំងឺទឹកនោមផ្អែម.និងជំងឺខ្សោយតម្រងនោមប្រចាំកាយអារម្មណ៍រ៉ៃដំណាក់ការចុងក្រោយ ។ រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមចូលរួមចំណែកសោកស្ដាយ ជាពន់ពេកនិងសូមចូលរួម មរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ19 ទាំងអស់គ្នា ៕

